Zeekr 007 GT ជារថយន្តអគ្គិសនីសុទ្ធជាម៉ូដែលវ៉ាហ្គន (wagon) ទីពីរដែលបានដំណើរការដោយ Zeekr មួយក្នុងចំណោមក្រុមហ៊ុនមានឥទ្ធិពលខ្លាំងមួយនៅឧស្សាហកម្ម EV។ Zeekr គឺជាម៉ាករថយន្តអគ្គិសនីថ្នាក់ខ្ពស់ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនផលិតរថយន្តធំមួយនៅចិន មានបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Nio ET5 Touring។
ការរចនាខាងក្រៅបើប្រៀបធៀបនឹងម៉ូដែល sedan ដែលជាសាច់ញាតិរបស់ខ្លួន គឺ Zeekr 007 វ៉ាហ្គន (wagon) 007 GT ផ្តល់នូវទំហំផ្ទុកសម្ភារៈបានច្រើនជាង និងមានរចនាបែប Sporty ប្រណិត។ គម្របម៉ាស៊ីន (Hood) បើកបែប clamshell គឺជាលក្ខណៈពិសេសដែលជួយបង្កើនភាពប្រណិតខាងមុខរថយន្ត។ Zeekr 007 GT មានទំហំបណ្តោយ 4864 មម /ទទឹង 1900 មម /កម្ពស់ 1445 មម ជាមួយនឹងប្រវែង កង់មុខទៅកង់ក្រោយ 2925 មម។ លក្ខណៈរចនាដែលគួរឱ្យចាប់អារម្មណ៍រួមមានការចនារថយន្តបែប “21° Shooting Line” ពាក្យ 21° Shooting Line មានន័យថា បន្ទាត់ស៊ូលេត (silhouette line) របស់រថយន្ត មានជ្រុងធ្លាក់ចុះ 21 ដឺក្រេ ពីផ្នែកខាងមុខទៅខាងក្រោយ។ វាជាការរចនាបែប streamlined fastback ដែលផ្តល់អារម្មណ៍ sporty, sleek និង aerodynamic (សម្រួលខ្យល់បានល្អ) មុខងារនៃ “Shooting Line”: 1. បង្កើតរូបរាងដែលបង្ហាញពីល្បឿនលេចធ្លោ 2. ជួយកាត់ខ្យល់បានល្អ – បន្ថយ drag coefficient សម្រាប់សមត្ថភាពជិះបានល្អ។
ផ្តល់អារម្មណ៍លក្ខណជារថយន្ត GT (Gran Turismo) បែប performance។ ឧទាហរណ៍វាស្រដៀងទៅនិងរថយន្ត Porsche Panamera, Audi A7 Sportback, និង BMW 6 Series Gran Turismo។ ដែលជួយផ្តល់រូបរាង sleek និង dynamic ដល់វ៉ាហ្គន (wagon) ។ ខាងក្រោយរថយន្តមាន tailgate បែប fastback ជា 69° និងភ្លើងហ្វាំងធំទំហំ 90 អ៊ីញ ដែលស្រដៀងនឹងរថយន្ត Zeekr 007។
សមត្ថភាពបើកបររបស់វាជម្រើស ម៉ូទ័រតែមួយដែលបញ្ជូនថាមពលបានដល់ 310 kW។ ខណៈដែលជម្រើសម៉ូទ័រពី AWD (Dual Motor All-Wheel Drive) មានថាមពលកំពូល 475 kW និងកម្លាំងរមួល 710 N·m។ សន្ទុះពី 0 ទៅ 100km/h វាចាយពេលត្រឹមតែ 2.95 វិនាទី។ ចំណែកការចាប់ហ្វាំងរបស់វា braking ពី 100 km/h ធ្លាក់មកដល់សូន្យ គឺប្រហែល 34.2 ម៉ែត្រ។ រថយន្តនេះប្រើប្រព័ន្ធជើងក្រោមផ្នែកខាងមុខ double-wishbone ខាងក្រោយ five-link និងប្រព័ន្ធ damping បែប electromagnetic CCD។ វាមានជម្រើសថ្ម ២ ថ្ម 75 kWh “Golden Brick” ជំនាន់ទី ២ អាចបើកបរបានដល់ 650 km (CLTC) និងថ្ម 100 kWh Qilin អាចធ្វើដំណើរបានដល់ 825 km (CLTC)។
ការបើកបររបស់ Zeekr 007 GT មានភាពរលូនយ៉ាងគួរឱ្យចាប់អារម្មណ៍។ ប្រព័ន្ធជើងក្រោមមានភាពទន់ជាង Tesla Model Y នៅពេលប្ដូរទៅ performance mode វារឹតតែបង្វិលកង់ឆាប់ជាង ប្រព័ន្ធប៊ូមនិងជើងក្រោមធ្វើបានល្អជាងទៀតផង។ ការសាកល្បងជម្រើសម៉ូទ័រតែមួយ (RWD) ប្រហែល 40 នាទី នៅលើផ្លូវក្នុងក្រុង និងលើផ្លូវល្បឿនលឿន។ ការប្រើប្រាស់ថាមពលនៅលើអេក្រង់គឺ 15.6 kWh/100 km។ សំឡេងរថយន្តរត់នៅលើផ្លូវស្ងាត់ល្អ ធ្វើឲ្យមានអារម្មណ៍នៅពេលបើកបរដូចនៅលើអាកាសនៅពេលបើកលឿន។ ទោះបីជា motor តែមួយ កម្លាំងត្រូវបានផ្តល់យ៉ាងទាន់ពេលវេលា និងមានការឆ្លើយតបលឿននៅពេលបន្ថែមល្បឿន។
សម្រាប់ Zeekr 007 GT គឺជាជម្រើសដែលមានសមត្ថភាពខ្លាំងនៅក្នុងផ្នែកមួយនៃរថយន្តអគ្គិសនី wagon។ វាអាចប្រកួតបាននឹង NIO et5t ឬសូម្បីតែ crossover ដូចជា Tesla Model Y ក៏ប្រកួតប្រជែងបានដែរ។ ការរចនាខាងក្រៅឆាប់ចាប់អារម្មណ៍ និងលក្ខណៈបច្ចេកទេសគួរឱ្យចាប់អារម្មណ៍សម្រាប់តម្លៃរបស់វាចាប់ពី 27,610 ដុល្លារ ដល់ 35,780 ដុល្លារ។