Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»៣ ចំនុចនេះហើយដែលធ្វើឲ Honor GT Pro ល្អជាង Galaxy S25 Ultra!
    ព័ត៌មានថ្មីៗ

    ៣ ចំនុចនេះហើយដែលធ្វើឲ Honor GT Pro ល្អជាង Galaxy S25 Ultra!

    April 24, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើនិយាយពីភាពខុសគ្នាទៅលើផ្នែកអេក្រង់នោះ គឺមិនសូវខុសគ្នាប៉ុន្មានទេ គ្រាន់តែថាអេក្រង់របស់ GT Pro គឺមាន Refresh Rate ខ្ពស់ជាងដល់ទៅ 144Hz ឯណ្ណោះ តែបើធៀបគ្នានឹង ៣ ចំនុចនេះវិញ គឺ Honor GT Pro ល្អជាងតែម្តង។

    ពាណិជ្ជកម្ម

    សម្រាប់ចំនុចទី ១ នោះគឺថាមពលថ្ម និងល្បឿនសាក។ HONOR GT Pro មានកញ្ជប់ថាមពលថ្មដ៏ធំទំហំ 7200mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 90W ដែលខ្លាំងជាង S25 Ultra ដាច់តែម្តង ដែលមានថាមពលថ្មត្រឹមតែ 5,000mAh និងល្បឿនសាក 45W ប៉ុណ្ណោះ។

    ចំនុចទី ២ គឺកាមេរ៉ា។ ស្មាតហ្វូនដែលទើបតែចេញថ្មីនេះ មិនត្រឹមតែមានសមត្ថភាពដំណើរការល្អជាមួយឈីប Snapdragon 8 Elite ប៉ុណ្ណោះនោះទេ តែវាថែមមានប្រព័ន្ធកាមេរ៉ាដ៏ល្អថែមទៀតផង។ Honor GT Pro ទទួលបានលេនគោល 50MP, លេនទូលាយ Ultra-Wide 50MP និងលេន periscope telephoto 3X ទំហំ 200MP ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញ មានទំហំ 50MP ដូចគ្នា ដែលអាចថតវីដេអូបានកម្រិត 4K 60fps ទាំងមុខទាំងក្រោយ រួមជាមួយមុខងារ AI ។ ប៉ុន្តែត្រង់ចំនុចកាមេរ៉ានេះបើប្រៀបធៀបនឹង S25 Ultra គឺអាចយាយបានថាប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ គឺមិនឈ្នះដាច់នោះឡើយ ដោយសារកាមេរ៉ារបស់ S25 Ultra ក៏ល្អដូចគ្នាដែរ។ វាមានលេនគោល 200MP, លេនទូលាយ Ultra-Wide 50MP, លេន Telephoto 10MP និងលេន periscope telephoto ទំហំ 50MP។

    ចំណែកចំនុចគឺ ៣ ដែលជាចំនុចចុងក្រោយនោះគឺតម្លៃតែម្តង។ Honor GT Pro មិនត្រឹមតែមាន specs កប់ប៉ុណ្ណោះនោះទេ តែតម្លៃរបស់វាក៏ធូរថ្លៃជាង S25 Ultra ផងដែរដែលចាប់ផ្តើមត្រឹមតែពី ៥០៥ ដុល្លារ ទៅ ៦៥៦ ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។ចំណែក S25 Ultra វិញ គឺមានតម្លៃចាប់ពី ១ ២៩៩ដុល្លារ ដែលថ្លៃជាង Honor GT Pro ដល់ទៅ ៧០០ដុល្លារ ឯណ្ណោះ។ ចុះបងប្អូនវិញយល់យ៉ាងណាដែរសម្រាប់ស្មាតហ្វូនសេរ៊ីថ្មីមួយនេះ កុំភ្លេចខមិននៅខាងក្រោម!

    Galaxy S25 Ultra HONOR GT Pro
    Share. Facebook Telegram WhatsApp
    Previous ArticleZeekr 007 GT កើតមកដើម្បីប្រជែងដំណែង Tesla Model Y និង​ Nio ET5 Touring
    Next Article ខ្លួនតូចហើយតម្លៃមធ្យមមិនអីទេ ងំតែមាន Specs កប់នឹងម៉ង!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.