Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ខ្លួនតូចហើយតម្លៃមធ្យមមិនអីទេ ងំតែមាន Specs កប់នឹងម៉ង!
    ព័ត៌មានថ្មីៗ

    ខ្លួនតូចហើយតម្លៃមធ្យមមិនអីទេ ងំតែមាន Specs កប់នឹងម៉ង!

    April 25, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នេះគឺជា OnePlus 13T, ស្មាតហ្វូនខ្នាតតូចថ្មីរបស់ក្រុមហ៊ុន OnePlus ដែលទើបតែបង្ហាញចេញក្តៅៗនេះនៅក្នុងទីផ្សារចិន។OnePlus 13T មានអេក្រង់ 1.5K 8T LTPO AMOLED ទំហំ ៦,៣ អ៊ីញ​ កម្រិត 120Hz អាចជះពន្លឺបានខ្ពស់បំផុត 1600 nits បំពាក់ជាមួយបច្ចេកវិទ្យាការការពារ OPPO Crystal Shield Glass protection ។

    ពាណិជ្ជកម្ម

    វាដំណើរការដោយបន្ទះឈីប Snapdragon 8 Elite និងឈីបហ្គេម P2 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 ចេញពីមានប្រអប់ មាន RAM LPDDR5X ទំហំ 12GB / 16GB និងអង្គផ្ទុក UFS 4.0 ទំហំ 256GB ដល់ 1TB ជាមួយពិន្ទុ 3 លានជាងពិន្ទុនៅលើ AnTuTu។

    លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏ទទួលបាននូវប្រព័ន្ធស្អំកម្តៅកម្រិតខ្ពស់ អាវការពារធូលី និងទឹកកម្រិត IP65 ម៉ូទ័រ linear 0809 X-axis ក៏ដូចជាបន្ទះឈីប Wi-Fi G1 ដែលត្រូវបានបំពាក់ដោយអង់តែនចំនួន 11 ដែលព័ទ្ធជុំវិញទូរស័ព្ទបាន 360ដឺក្រេ រួមទាំងអង់តែន gold e-sports ចំនួន 3 ផងដែរ រួមជាមួយការតភ្ជាប់ 5G, Wi-Fi 7 និង Bluetooth 5.4 ។

    សម្រាប់ផ្នែកកាមេរ៉ាវិញ OnePlus 13T ទទួលបានលេនគោលខាងក្រោយទំហំ 50MP និងលេន telephoto 2X ទំហំ 50MP ប៉ុន្តែវាមិនមាននូវលេនទូលាយ Ultra-Wide នោះទេ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញ មានទំហំ 16MP អាចថតវីដេអូបានកម្រិត 4K 60fps សម្រាប់ផ្នែកខាងក្រោយ និង 1080p 30 fps សម្រាប់ផ្នែកខាងមុខ។ ទន្ទឹមនឹងនេះ ទៅលើផ្នែកថាមពលថ្ម OnePlus 13T Pro ក៏ទទួលបាននូវកញ្ជប់ថាមពលថ្មធំផងដែរទំហំដល់ទៅ 6260mAh ឯណ្ណោះ និងគាំទ្រការសាកតាមខ្សែកម្លាំង ៨0W ។

    គួរឲដឹងថា មិនត្រឹមតែមានរូបរាងតូចប៉ុណ្ណោះនោះទេ ទៅលើការរចនាវិញ OnePlus 13T គឺបានភ្ជាប់មកនូវរូបរាងថ្មីដែលមានភាពរឹងមាំ រួមជាមួយកម្រាស់ ៨,១៥ ម.ម និងទម្ងន់ត្រឹមតែ ១៨៥ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ប្រផេះ ផ្កាឈូក និងខ្មៅ ជាមួយតម្លៃលក់ចាប់ពី ៤៤៦ ដុល្លារ ដល់ ៦១៧ ដុល្លារ នៅក្នុងប្រទេសចិន៕

    ប្រភពៈ FoneArena

    OnePlus OnePlus 13T
    Share. Facebook Telegram WhatsApp
    Previous Article៣ ចំនុចនេះហើយដែលធ្វើឲ Honor GT Pro ល្អជាង Galaxy S25 Ultra!
    Next Article Xiaomi ប្រកាសចេញ REDMI Turbo 4 Pro តម្លៃខ្ទង់ ៣០០ដុល្លារ នៅចិន បំពាក់ថ្មធំជាងជំនាន់មុខ 7550mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.