Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Deepal S09 ជារថយន្តអវកាសទីបីសម្រាប់គ្រួសារ
    យានយន្ត

    Deepal S09 ជារថយន្តអវកាសទីបីសម្រាប់គ្រួសារ

    April 24, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Deepal បានចាប់ផ្តើមលក់នូវរថយន្ត SUV ធំសម្រាប់គ្រួសារដំបូងរបស់ខ្លួនដែលជារថយន្តកំពូលគឺជា S09 នៅពិព័រណ៍រថយន្តទីក្រុងស៊ាងហៃឆ្នាំ 2025។ S09 ត្រូវបានកំណត់ថាជា “រថយន្ត SUV ឆ្លាតវៃសម្រាប់គ្រួសារ មានកន្លែងអង្គុយ 6  ហើយបានចូលទៅក្នុងទីផ្សាររថយន្តថាមពលថ្មី (PHEV) ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដ៏ល្បីជាច្រើន ដូចជា Li Auto L9 និង AITO M9។ S09 មានជម្រើស 5 សម្រាប់បងប្អូនអ្នកប្រើប្រាស់ដែលមានដូចជាម៉ូដែល Max ប្រើប្រាស់នូវប៉ុងក្រោយក៏ដូចជា  Ultra និង Ultra+ ក៏ប្រើប្រាស់នូវប៉ុងក្រោយដូចគ្នា ហើយសម្រាប់ម៉ូដែល  Ultra និង Ultra+ High-Definition គឺប្រើប្រាស់ប្រាស់នូវប៉ុងពីរ (AWD)។
    រចនាបថខាងក្រៅ និងទំហំរបស់ S09 មានរចនាបថពិសេសរបស់ Deepal ដែលផ្សំដោយលក្ខណៈមើលទៅបែបអនាគតដោយ ផ្នែកខាងមុខមានភ្លើង LED និងភ្លើងបំភ្លើពេលថ្ងៃស្រស់ស្អាតអូសកាត់ពេញមុខរថយន្តតែម្តង ជាមួយនិងភ្លើងខាងក្រោយអូសកាត់ដូចគ្នាដែលមាន Logo Deepal ជាអំពូល LED  ហើយសម្រាប់ទំហំថយន្តគឺវាមានប្រវែងបណ្តោយ: 5,050mm ទទឹង: 1,960mm កម្ពស់: 1,750mm ចម្ងាយពីកង់មុនទៅកង់ក្រោយ: 3,050mm រថយន្តនេះបើមើលពីផ្នែកជំហៀងពិតជាមានភាពទាក់ទាញមែនទែនដោយសារតែវាមានដៃទ្វាំបង្កប់ យ៉ានកង់អាលុយមីញ៉ូមធំឌីស្សាញបែបផ្កាយ ក្រឡោកកញ្ចក់មានព័ណ៌ប្រាក់ ធ្នឹមទ្វារថយន្តក៏ប្រើប្រាស់ព័ណ៌ប្រាក់ដោយមើលពីជំហៀងទៅពិតជាលេចធ្លោមែនទែន
    ផ្នែកខាងក្នុង និងបច្ចេកវិទ្យារបស់ S09 ត្រូវបានគេហៅថា “អវកាសទីបីសម្រាប់គ្រួសារ”(family smart third space) ដែលបំពាក់ដោយប្រព័ន្ធ Huawei HarmonySpace 5 ដែលលក្ខណៈពិសេសអេក្រង់កម្សាន្តខាងក្រោយទំហំ 21.4 អ៊ីង កម្រិត 3K ច្បាស់ល្អ ជាមួយនឹងការចូលទៅកាន់ការទស្សានា Video នៅលើបណ្តាយសង្គមដ៏ពេញនិយម។ អេក្រង់នៅផ្នែកខាងមុខធំសម្រាប់អ្នកបើកបរមាន អេក្រង់ធំបញ្ចូលគ្នា ដែលភ្ជាប់ពីផ្នែកម្ខាងអ្នកបើកបរទៅដល់កណ្តាលដែលមានទំហំរួមប្រហែលជា 15.6-inch (តែ Deepal មិនទើបបង្ហាញទំហំជាក់លាក់ជាផ្លូវការទេ) ដោយអេក្រង់នេះក៏ប្រើប្រាស់ជាមួយ touchscreen និង voice control (តាម HarmonySpace OS 5) ដែលបំពាក់បច្ចេកវិទ្យា Huawei HarmonyOS ប្រព័ន្ធនេះអាចតភ្ជាប់ទៅនឹងទូរស័ព្ទ Huawei និងមាន AI Assistant ក្នុងរថយន្តគ្រប់គ្រងពេញមួយរថយន្តតែម្តង។
    សម្រាប់ម៉ាស៊ីន និងការសាកភ្លើង S09 ប្រើបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដែលបញ្ចូលគ្នារវាងម៉ាស៊ីន 1.5T range extender ថ្ម LFP (Lithium Iron Phosphate) គាំទ្រការសាករហូតដល់ទៅ 800V Ultra-Fast Charging ដោយបន្ថែមរហូតដល់ទៅ 300km ក្នុងការសាក 10 នាទីប៉ុណ្ណោះ
    ប្រព័ន្ធជំនួយអ្នកបើកបរសម្រាប់ S09  S09 ជារថយន្ត Deepal ដំបូងដែលប្រើ Huawei ADS 3.3  ជាប្រព័ន្ធជំនួយបើកបរជំនាន់ថ្មី ដែលគាំទ្រការបើកបរជាច្រើន និងដោះស្រាយបញ្ហាទូទៅនៃការចតរថយន្តដែលមានខ្លួនធំៗនៅទីទាំងតូចបានយ៉ាងឆ្លាតវៃ។
    តម្លៃលក់ក្នុងការកក់មុនមានចន្លោះពី  $32,900 ដល់ $42,500 អាមេរិក។

    ពាណិជ្ជកម្ម
    Deepal Deepal S09
    Share. Facebook Telegram WhatsApp
    Previous Articleត្រាំ ថា លោកនឹងពិចារណាអំពីការបញ្ចុះពន្ធគយខ្លះលើទំនិញនាំចូលពីចិន និងប្រទេសផ្សេងទៀតនៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ!
    Next Article Zeekr 007 GT កើតមកដើម្បីប្រជែងដំណែង Tesla Model Y និង​ Nio ET5 Touring

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.