Browsing: ព័ត៌មានថ្មីៗ

ចិញ្ចៀនវៃឆ្លាត Oura Ring អាចធ្វើការវាស់ស្ទង់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងបេះដូងដូចជាការប្រែប្រួលនៃចង្វាក់បេះដូង និងចង្វាក់បេះដូងពេលហាត់ប្រាណ។ ហើយពេលនេះក្រុមហ៊ុនបានបន្ថែមមុខងារពីរថ្មីទៀត ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។ ក្រុមហ៊ុន Oura បានប្រកាសថាចិញ្ចៀនវៃឆ្លាតរបស់ខ្លួន នឹងមានបន្ថែមុខងារថ្មីចំនួនពី ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។ អាយុកាលនៃបេះដូង អាចឲ្យអ្នកយល់បានថាសុខភាពបេះដូងរបស់អ្នកស្ថិតនៅចំណុចណា។ ប្រសិនបើបេះដូងរបស់អ្នកក្មេង នោះហានិភ័យនៃការកើតជំងឺបេះដូង ឬដាច់សរសៃឈាមបេះដូង កាន់តែទាបតាមនោះ។…

ក្រុមហ៊ុន vivo បានប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ២០២៤របស់ខ្លួន ជាម៉ូដែល X100 Ultra ដែលវាមកជាមួយនូវលក្ខណៈសម្បត្តិខ្លាំងមិនធម្មតា អមដោយប្រព័ន្ធកាមេរ៉ាដ៏លេចធ្លោ។ X100 Ultra មានប្រើកាមេរ៉ាគោលទំហំ 50MP ជា Sensor LYT-900 របស់ Sony ដែលមានមុខកាត់ដល់ ១អ៊ីញ ហើយវាមានកាមេរ៉ា…

បណ្ដាញសង្គម TikTok បានប្រកាសថាខ្លួនចាប់ផ្ដើមធ្វើការដាក់កំណត់សម្គាល់ដោយស្វ័យប្រវត្តិលើមាតិកាណាដែលផលិតឡើងដោយបច្ចេកវិទ្យា AI ផ្សេងក្រៅពី TikTok ដែលនេះជាវិធានការមួយទប់ស្កាត់កុំឲ្យរូបភាព ឬវីដេអូ AI បង្កើតជារឿងយល់ច្រឡំ។ មាតិកាដែលបង្កើតឡើងដោយប្រើប្រាស់ AI របស់ TikTok បានបញ្ជាក់ពីកំណត់សម្គាល់ AI អស់ពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែតទៅថ្ងៃមុខការប្រើប្រាស់ AI ផ្សេងៗក្រៅពី…

ក្រុមហ៊ុន HMD Global បានប្រកាសចេញទូរសព្ទដៃ Nokia 3210 ដែលការឌីហ្សាញបានយកលំនាំតាមទូរសព្ទ Nokia 3210 ឈ្មោះដូចគ្នា ដែលបានប្រកាសចេញកាលពី២៥ឆ្នាំមុន។ ប្រៀបនឹងស៊េរីឆ្នាំ១៩៩៩ ទូរសព្ទ Nokia 3210 នៃឆ្នាំ២០២៤ មានរូបរាងស្ដើងជាងមុន ប៉ុន្តែប៊ូតុង Navigation បានជំនួសជាមួយប៊ូតុងច្រើនជាងមុន…

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក កំពុងចេញនូវយុទ្ធនាពាំនាំនូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន ជាពិសេសក្នុងវិស័យទេសចរណ៍ផ្ទាល់តែម្តង។  នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន…

Google បានចាប់ផ្ដើមបញ្ចេញមុខងារ Find My Device កាលពីមួយខែមុន ដែលមានបញ្ចូលមុខងារពិសេសមួយសម្រាប់អ្នកប្រើ Pixel 8 និង Pixel 8 Pro ដោយស្មាតហ្វូនពីរនេះនៅតែអាចរាយការណ៍ពីទីតាំងរបស់ខ្លួនបាន ទោះបីជាអស់ថ្ម ឬទូរសព្ទបានបិទក៏ដោយ។ វិធីដែល Find My Device…

ស្មាតហ្វូនថ្មីរបស់ Huawei ម៉ូដែល Pura 70 Ultra បានក្លាយជាស្ដេចនៃកាមេរ៉ាស្មាតហ្វូនលើតារាងពិន្ទុ DXOMark ជាមួយពិន្ទុសរុបរហូតដល់ ១៦៣ពិន្ទុ។ កាមេរ៉ារបស់ស្មាតហ្វូននេះលេចធ្លោលើការថតច្រើនប្រភេទ រួមមានការថត indoor ការថត outdoor និងនៅគ្រប់ស្ថានភាពពន្លឺ។ ខាងក្រោមនេះជាចំណុចខ្លាំងរបស់ Pura 70 Ultra…

Apple បានប្រកាសចេញ iPad Air និង iPad Pro ថ្មី រួមជាមួយនឹង Apple Pencil Pro ផងដែរ។ ត្បិតថា Apple មិនបានអាប់ដេត iPad ជំនាន់ទី១០ ដែលបានប្រកាសចេញកាលពីឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនបានបន្ថយតម្លៃឲ្យទាបជាងមុន។…

Apple បានរៀបចំព្រឹត្តិការណ៍ដំបូងប្រចាំឆ្នាំ២០២៤ ដើម្បីប្រកាសចេញផលិតផលថ្មីៗជាច្រើន ដែលក្នុងនោះរួមមាន iPad អមនឹងគ្រឿងប្រើប្រាស់បន្ថែមមួយចំនួន។ ១. iPad Pro iPad Pro ថ្មីបានប្រកាសចេញជាមួយឈីបថ្មី M4 វាមានប្រើប្រាស់អេក្រង់ OLED ជាលើកដំបូង ដែល Apple ឲ្យឈ្មោះថា Tandem…

ក្រុមហ៊ុន Samsung ហាក់មិនឲ្យឱកាសដឺឌង Apple រំលងផុតនោះឡើយ ដោយក្រុមហ៊ុនបានឌឺដង Apple ជុំវិញបញ្ហាដែលបណ្ដាលឲ្យកម្មវិធី ម៉ោងរោទិ៍លើ iPhone មិនដំណើរការដូចប្រក្រតី។ ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា iPhone របស់ពួកគេមិនបញ្ចេញសម្លេងម៉ោងរោទិ៍ ដែលធ្វើឲ្យពួកគេភ្ញាក់ពីដំណេកមិនទាន់ម៉ោង។ នាពេលថ្មីៗនេះ ការរាយការណ៍ពីបញ្ហានេះបន្តកើនឡើង ខណៈ Apple…