បន្ទាប់ពីមានការការរឹតបន្តឹងលើការនាំចេញនូវបច្ចេកវិទ្យាជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិន ពេលនេះ សហរដ្ឋអាមេរិកបានប្រកាសលុបចោលជាផ្លូវការនូវការរឹតបន្តឹងលើការនាំចេញនូវកម្មវិធី ឬបច្ចេកវិទ្យារចនាបន្ទះឈីប (EDA) ទៅកាន់ប្រទេសចិនហើយ ដែលនេះគឺជាសញ្ញាដ៏សំខាន់នៅក្នុងការបន្ធូរបន្ថយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងនោះ ចំពោះមូលហេតុដែលសហរដ្ឋអាមេរិកប្រកាសលុបចោលនូវច្បាប់កំណត់របស់ខ្លួននេះ គឺដោយសារតែការចុះនូវកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងឡុងដ៍កាលពីខែមិថុនា។ ជាមួយគ្នានេះ ប្រទេសចិនវិញក៏បានបើកឲមាននូវការដំណើរការក្នុងការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាការលុបចោលនូវការរឹតបន្តឹងការនាំចេញនូវកម្មវិធី ឬបច្ចេកវិទ្យារចនាបន្ទះឈីប (EDA) ទៅកាន់ប្រទេសចិនរបស់សហរដ្ឋអាមេរិកជាសញ្ញាដ៏ល្អនៅក្នុងការបន្ធូរបន្ថយនូវភាពតានតឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដោយ ក៏វាបានបង្ហាញនូវក្តីសង្ឃឹមថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗសម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកផងដែរ៕