Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្ត SUV អគ្គិសនី Onvo L90 ទំហំធំ នឹងចេញលក់ក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពីក្រោម ៤១,៨៧០ ដុល្លារ
    យានយន្ត

    រថយន្ត SUV អគ្គិសនី Onvo L90 ទំហំធំ នឹងចេញលក់ក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពីក្រោម ៤១,៨៧០ ដុល្លារ

    July 8, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Onvo L90 ដែលជារថយន្ត SUV អគ្គិសនីទំហំធំ មកពីក្រុមហ៊ុន Nio និងមានបច្ចេកវិទ្យាប្ដូរថ្មបាន (Battery Swap) នឹងចូលទីផ្សារចិន ជាមួយតម្លៃចាប់ពី ក្រោម  41,870 ដុល្លារ រថយន្តគ្រួសារ ៦ កៅអីនេះ មានប្រព័ន្ធអគ្គិសនី 900V, កម្លាំងអតិបរមា 440 kW (590 សេះ) និងចម្ងាយបើកដល់ 605 km (ស្តង់ដារ CLTC)។
    Onvo គឺជាផលិតផលថ្មីក្នុងទីផ្សារដែលបង្កើតឡើងដោយ Nio នៅខែឧសភា ឆ្នាំ 2024 ដើម្បីបង្កើនល្បឿនលក់ បច្ចុប្បន្ន ម៉ូដែលតែមួយដែលបានដាក់លក់គឺ L60 crossover ដែលមានតម្លៃប្រមាណ 28,875 ដុល្លារ ចាប់ពីខែកញ្ញា 2024 ដល់ឧសភា 2025 វាបានលក់បានចំនួន 46,223 គ្រឿង។ ឥឡូវនេះ ម៉ូដែលទីពីររបស់ Onvo គឺ L90 កំពុងនឹងចូលទីផ្សារ។
    តម្លៃ Onvo L90 ក្នុងការផ្សាយផ្ទាល់តាមអនឡាញ លោក William Li (ជាសហស្ថាបនិក និង CEO របស់ Nio) បានបញ្ជាក់ថា Onvo L90 នឹងមានតម្លៃចាប់ពី ក្រោម 41,870 ដុល្លារ នៅក្នុងប្រទេសចិនដោយវាជាផ្នែកបន្ថែម គេក៏រំពឹងថានឹងមានម៉ូដែល 5 កៅអីមានតម្លៃ សមរម្យជាងឈ្មោះ Onvo L80 ដែលនឹងដាក់លក់បន្ទាប់ ប៉ុន្តែលោក William Li មិនបានបង្ហាញតម្លៃ L80 នៅក្នុងការនិយាយនៅឡើយទេ។ ទោះមានតម្លៃប្រកួតប្រជែងក៏ដោយ Onvo L90 ក៏ត្រូវប្រឈមជាមួយគូប្រជែងជាច្រើនក្នុងចំណោមរថយន្តថាមពលស្អាតដូចជា៖Deepal S09: មានតម្លៃ ($33,480 – $43,250), GAC Hyptec HL: មានតម្លៃ ($37,650 – $44,630), Wey 07: មានតម្លៃ ($41,840 – $45,610), Aito M7: មានតម្លៃ ($34,860 – $46,030), Lynk & Co 900: មានតម្លៃ ($43,235 – $58,170), Li L8: មានតម្លៃ ($44,910 – $53,000)
    ម៉ូដែលចូលទីផ្សារដំបូងនៃ L90 នឹងមាន ម៉ូទ័រតែមួយនៅកង់ខាងក្រោយ (RWD)  ម៉ូដែល 4WD ដោយប្រើម៉ូទ័រពីរនឹងមានតម្លៃលើស 41,870 ដុល្លារ ហើយអាចឈានដល់ 48,850 ដុល្លារ។ ព័ត៌មានបន្ថែមអំពី Onvo L90 វាជាប្រភេទ SUV អគ្គិសនីទំហំធំ ដែលទំហំទាំង 3 របស់វាគឺ បណ្តោយ 5145 x ទទឹង 1998 x តម្ពស់ 1766 មម​ កង់ Onvo L90 មានរង្វង់ 21 អ៊ីញ កន្លែងអង្គុយ 6 មានការបញ្ជាដោយអគ្គិសនីសម្រាប់កៅអីនីមួយៗ ។
    សម្រាប់ម៉ូដែលខុសគ្នា៖ RWD ផលិតកម្លាំងបាន (340 kW / 456 សេះ) និង 4WD ផលិតកម្លាំងបាន (440 kW / 590 សេះ) ប្រើថ្ម 85 kWh ចម្ងាយបើកចាប់ពី 570 – 605 km (CLTC) គាំទ្របច្ចេកវិទ្យា ប្ដូរថ្ម (Battery Swap)
    Onvo L90 គឺជាជំហានសំខាន់បន្ទាប់នៃ Nio ក្នុងវិស័យ SUV ចំណុះធំក្នុងចិន ដោយផ្តោតលើ បច្ចេកវិទ្យាប្ដូរថ្ម, ប្រព័ន្ធអគ្គិសនី 900V និងភាពប្រកួតប្រជែងក្នុងតម្លៃ។ វាមានគោលដៅបំពេញតម្រូវការជាគ្រួសារ និងប្រើប្រាស់ប្រចាំថ្ងៃជាមួយមុខងារជាច្រើន។

    ពាណិជ្ជកម្ម
    Nio Onvo L90
    Share. Facebook Telegram WhatsApp
    Previous Articleបន្ទាប់ពីមានការចរចា ពេលនេះ អាមេរិកបានលុបចោលនូវការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យារចនាបន្ទះឈីបទៅកាន់ប្រទេសចិនហើយ!
    Next Article OpenAI នឹងបង្កើតនូវឧបករណ៍ថ្មីមួយដើម្បីជំនួសទូរស័ព្ទ និងកុំព្យូទ័រ!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.