Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»OpenAI នឹងបង្កើតនូវឧបករណ៍ថ្មីមួយដើម្បីជំនួសទូរស័ព្ទ និងកុំព្យូទ័រ!
    ព័ត៌មានថ្មីៗ

    OpenAI នឹងបង្កើតនូវឧបករណ៍ថ្មីមួយដើម្បីជំនួសទូរស័ព្ទ និងកុំព្យូទ័រ!

    July 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីបានប្រកាសទិញយកនូវក្រុមហ៊ុន AI startup មួយមានឈ្មោះថា “io” កាលពីថ្មីៗនេះ ពេលនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនធំរបស់ ChatGPT គឺត្រូវបានគេរាយការណ៍ហើយថា កំពុងនឹងអភិវឌ្ឍន៍ ក៏ដូចបង្កើតនូវឧបករណ៍ ឬផលិតផលថ្មីមួយរបស់ខ្លួន ដែលឧបករណ៍នោះគឺបង្កើតឡើងដើម្បីជំនួសស្មាតហ្វូន កុំព្យូទ័រ នាឡិកាដៃ និងឧបករណ៍ជាច្រើនទៀតដែលមនុស្សកំពុងប្រើប្រាស់នាពេលសព្វថ្ងៃនេះ។ លើសពីនេះ ឧបករណ៍ថ្មីនេះក៏ពាក់ពន្ធនឹងបច្ចេកវិទ្យា AI របស់ពួកគេផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងនោះ បើទោះបីជារូបរាង ក៏ដូចជារូបភាពរបស់ឧបករណ៍នេះមិនត្រូវបានបង្ហាញចេញក៏ដោយ ក៏ប៉ុន្តែក៏មានការរាយការណ៍មួយចំនួនបានបញ្ជាក់ឲដឹងផងដែរថា ឧបករណ៍ថ្មីនេះគឺជាឧបករណ៍ឆ្លាតវៃដែលទំហំតូច ប៉ុន្តែមិនមានអេក្រង់ទេ តែមានសមត្ថភាពយល់ដឹងពីបរិបទជុំវិញរបស់អ្នកប្រើប្រាស់ ដោយវាអាចបំពេញភារកិច្ចជំនួស ឬបន្ថែមលើស្មាតហ្វូន និងកុំព្យូទ័រយួរដៃដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះ ប៉ុន្តែមិនមែនជាឧបករណ៍ពាក់ដូចជាវ៉ែនតា ឬនាឡិកាឆ្លាតវៃនោះទេ។

    គួរបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍ និងបង្កើតនូវឧបករណ៍ថ្មីនេះ ក្រុមហ៊ុន OpenAI ផ្ទាល់នឹងធ្វើការជាមួយក្រុមហ៊ុន “io” របស់លោក Jony Ive ដែលជាអតីតអ្នករចនាឧបករណ៍ឆ្នើមរបស់ Apple ដែលពួកគេបានទិញយកក្នុងតម្លៃប្រមាណដល់ទៅ 6.5 ពាន់លានដុល្លារ៕
    ប្រភពៈ GSMArena

    openai
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត SUV អគ្គិសនី Onvo L90 ទំហំធំ នឹងចេញលក់ក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពីក្រោម ៤១,៨៧០ ដុល្លារ
    Next Article អាមេរិកនឹងរឹតបន្តឹងការនាំចេញឈីបទៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឲដល់ដៃចិន!

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.