Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Sabih Khan ដែលបេក្ខភាព CEO ថ្មីរបស់ក្រុមហ៊ុន Apple បន្ទាប់ពីលោក Tim Cook ប្រកាសចូលនិវត្តន៍!
    ព័ត៌មានថ្មីៗ

    នេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Sabih Khan ដែលបេក្ខភាព CEO ថ្មីរបស់ក្រុមហ៊ុន Apple បន្ទាប់ពីលោក Tim Cook ប្រកាសចូលនិវត្តន៍!

    July 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីលោក Jeff Williams ដែលបានត្រូវបានគេប្រៀបប្រដូចជា Tim Cook ទី ២ ដែលបានធ្វើការជាមួយនឹងក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ 1998 និងកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការ ឬ COO ចាប់តាំងពីឆ្នាំ 2010 មក ប្រកាសថាលោកនឹងចូលនិវត្តន៍នៅចុងឆ្នាំ 2025 នេះ ពេលនេះ ក្រុមហ៊ុន Apple ផ្ទាល់គឺបានប្រកាសតែងតាំងលោក Sabih Khan ជាប្រធានផ្នែកប្រតិបត្តិការ ឬ COO ថ្មីរបស់ក្រុមហ៊ុនហើយ ដោយនឹងចាប់ផ្តើមតួនាទីជាផ្លូវការនៅចុងខែកក្កដានេះ ប៉ុន្តែនៅក្នុងតំណែងថ្មីជា COO នេះ លោក Sabih Khan នឹងរាយការណ៍ព័ត៌មានដោយផ្ទាល់ទៅកាន់លោក Tim Cook ។

    ពាណិជ្ជកម្ម

    បើក្រលេកទៅមើលប្រវត្តិរបស់លោក Sabih Khan ដែលជាបុគ្គលិកវ័យចាស់វស្សាអាយុ 59 ឆ្នាំ រូបនេះវិញ គឺលោកបានចូលរួមធ្វើជាមួយ Apple ចាប់តាំងពីឆ្នាំ 1995 មកម្លេះ នឹងមានអាយុប្អូនលោក Tim Cook ចំនួន ៤ឆ្នាំ។ ចំពោះបទពិសោធន៍របស់លោក Sabih Khan គឺមានបទពិសោធន៍ជាច្រើននៅក្នុងការគ្រប់គ្រងផ្នែកផលិតកម្ម និងការផ្គត់ផ្គង់ ហើយលោកធ្លាប់ជួយដឹកនាំការផលិតបច្ចេកវិទ្យាថ្មីៗនៅក្នុងសហរដ្ឋអាមេរិក និងពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុនទៅទូទាំងពិភពលោកផងដែរ។

    គួរបញ្ជាក់ថា ទោះជាលោក Sabih Khan មានភាពរយខ្ពស់ដែលអាចនឹងក្លាយជា CEO ថ្មីរបស់ក្រុមហ៊ុន Apple នាពេលអនាគត បន្ទាប់ពីលោក Tim Cook ប្រកាសចូលនិវត្តន៍ក៏ដោយ ក៏ប៉ុន្តែលោក Sabih Khan នេះ ក៏មាននូវគូរប្រកួតប្រជែងជាច្រើនដូចជាលោក John Ternus ផងដែរ៕

    ប្រភពៈ 9To5Mac

    Apple Sabih Khan
    Share. Facebook Telegram WhatsApp
    Previous Articleមានអេក្រង់ធំហើយ កម្រាស់ក៏ស្តើងជាងមុនដែរ!
    Next Article រថយន្ត Zeekr 9X PHEV ដែលមានកម្លាំង 1,381 សេះ ពីក្រុមហ៊ុន Geely នឹងចាប់ផ្ដើមការលក់នៅខែសីហា

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.