Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មានអេក្រង់ធំហើយ កម្រាស់ក៏ស្តើងជាងមុនដែរ!
    ព័ត៌មានថ្មីៗ

    មានអេក្រង់ធំហើយ កម្រាស់ក៏ស្តើងជាងមុនដែរ!

    July 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីចាយពេល ១ឆ្នាំពេញ ពេលនេះ ក្រុមហ៊ុន Samsung បានធ្វើឲអ្នកប្រើប្រាស់របស់ខ្លួនមានការភ្ញាក់ផ្អើលហើយ ដោយបានធ្វើការអាប់ឌែតជាច្រើនទៅលើស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ខ្លួន ហើយនោះគឺជា Galaxy Z Fold7 និង Galaxy Z Flip7 ។

    ពាណិជ្ជកម្ម

    ចំពោះ Galaxy Z Fold7 គឺទទួលបាននូវអេក្រង់ធំជាងមុខដល់ទៅ 8 អ៊ីញ ឯណ្ណោះ នៅពេលបើកចេញអស់ ហើយអេក្រង់ខាងក្រៅវិញក៏មានទំហំធំជាងមុនផងដែរ ពោលគឺមានទំហំ 6.5 អ៊ីញ។ ចំណែកផ្នែកកាមេរ៉ាវិញ គឺទទួលបានលេនគោលថ្មី 200MP ជាលើកដំបូងនៅក្នុងត្រកូល Z Fold ហើយកាមេរ៉ាផ្សេងៗវិញគឺរក្សានៅដដែល ប៉ុន្តែក៏បានជំនួសកាមេរ៉ាក្រោមអេក្រង់មកវិញដោយលេន 10MP ផងដែរ។

    ជាមួយគ្នានេះ មកលើកនេះ Galaxy Z Fold7 គឺទទួលបាននូវឈីប Snapdragon 8 Elite ជាមួយនឹង Android 16 ក៏ដូចជា One UI 8 ចេញពីប្រអប់តែម្តង ហើយកម្រាស់ និងទម្ងន់វិញក៏ស្តើងជាងមុខផងដែរ ពោលគឺមានទម្ងន់ត្រឹមតែ 215 ក្រាម និងកម្រាស់ 8.9 mm ពេលបត់ និង 4.2 mm ពេលលាត ខណៈអាវការពារ ថ្ម និងដុំសាកគឺរក្សានៅដដែរ។

    សម្រាប់ Galaxy Z Flip7 វិញ ក៏ទទួលបាននូវការអាប់ឌែតទៅលើផ្នែកអេក្រង់ឲធំជាងមុន និងមានទម្ងន់ ក៏ដូចជាកម្រាស់ កាន់តែស្ដើង និងស្រាលជាងមុនផងដែរ ប៉ុន្តែប្រើឈីប Exynos 2500 តែប៉ុណ្ណោះ។ លើសពីនេះ ក្រុមហ៊ុន Samsung ក៏បានបន្ថែមនូវម៉ូឌែលពិសេស Galaxy Z Flip7 FE ផងដែរ។

    ចំពោះតម្លៃវិញ Galaxy Z Fold7 គឺមានតម្លៃលក់ចាប់ពី ១ ៩៩៩ដុល្លារ ហើយ Galaxy Z Flip7 មានតម្លៃលក់ចាប់ពី ១ ០៩៩ដុល្លារ និងម៉ូឌែលពិសេស Galaxy Z Flip7 FE មានតម្លៃលក់ចាប់ពី ៨៩៩ដុល្លារ៕

    ប្រភពៈ FoneArena

    Galaxy Z Flip7 Galaxy Z Fold7 Samsung
    Share. Facebook Telegram WhatsApp
    Previous Articleជំនាន់ថ្មីរបស់ Xpeng P7 ត្រូវបានគេឃើញជាច្រើនគ្រឿងនៅរោងចក្រ ហើយគេរំពឹងថានឹងដាក់លក់នៅខែសីហា
    Next Article នេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Sabih Khan ដែលបេក្ខភាព CEO ថ្មីរបស់ក្រុមហ៊ុន Apple បន្ទាប់ពីលោក Tim Cook ប្រកាសចូលនិវត្តន៍!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.