Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ជំនាន់ថ្មីរបស់ Xpeng P7 ត្រូវបានគេឃើញជាច្រើនគ្រឿងនៅរោងចក្រ ហើយគេរំពឹងថានឹងដាក់លក់នៅខែសីហា
    យានយន្ត

    ជំនាន់ថ្មីរបស់ Xpeng P7 ត្រូវបានគេឃើញជាច្រើនគ្រឿងនៅរោងចក្រ ហើយគេរំពឹងថានឹងដាក់លក់នៅខែសីហា

    July 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត Xpeng P7 ជំនាន់ថ្មីបានផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីត្រូវបានគេឃើញថាកំពុងតែត្រូវផលិតដោយច្រើនគ្រឿង នៅក្នុងបរិវេណរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន។ រថយន្ត P7 ជាជម្រើសសំខាន់ក្នុងជួរផលិតផលដំបូងរបស់ Xpeng ហើយជំនាន់ដែលបានរចនាឡើងវិញនេះ មានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ ដូចជា Xiaomi SU7 និង Tesla Model 3 ក្នុងផ្នែករថយន្ត fastback អគ្គិសនីមធ្យមទៅធំ។
    អាស្រ័យលើរូបភាពដែលបានផ្សាយដោយ Sugar Design យើងឃើញថា P7 ជំនាន់ថ្មីនេះបានចាប់ផ្តើមផ្ទុកជាច្រើនគ្រឿងនៅចំណតរថយន្តរបស់រោងចក្រ នៅខែឧសភា ការធ្វើបច្ចុប្បន្នភាពលើម៉ូដែលនេះកំពុងបន្តរហ័ស ដូច្នេះគេរំពឹងថាការដាក់លក់ជាផ្លូវការអាចនឹងកើតឡើងនៅ ខែសីហា ឆ្នាំ 2025។
    រចនាបថខាងក្រៅ P7 បានទទួលរចនាបថថ្មីនៃក្រុមហ៊ុន Xpeng ដែលមានរាងមាំ និងមានសាច់ដុំជាងមុន ភ្លើងខាងមុខត្រូវបានរចនាបែប “X-shape” ហើយភ្ជាប់គ្នាជារខ្សែភ្លើងពេញផ្ទែខាងមុខ។
    ផ្នែកខាងក្រោយមានដំបូលបែប fastback ទាប ជាមួយភ្លើងខាងក្រោយក៏មានរចនាបថ “X-shape” ដូចគ្នា អ្វីដែលគួរអោយចាប់អារម្មណ៍វាមានទ្វារបែបបើកឡើងលើ (“wing doors”)។ ទំហំនៃរថយន្តនេះមានប្រវែង: 5,017 មម, ទទឹង: 1,970 មម, កម្ពស់: 1,427 មម, ចន្លោះកង់មុខទៅក្រោយ: 3,008 មម (វាស្ថិតក្នុងចំណោមរថយន្តសេដានទំហំធំ)។
    ផ្នែកខាងក្នុងរូបភាពផ្លូវការនៅក្នុងឡានមិនទាន់ត្រូវបានបង្ហាញទេ ប៉ុន្តែរូបភាពសម្ងាត់មួយចំនួនបង្ហាញថា P7 នឹងមានផ្នែកខាងក្នុងដែលសាមញ្ញនិងទាន់សម័យ ដូចជា៖ មានអេក្រង់បង្ហាញព័ត៌មានរថយន្ត, អេក្រង់ Touch Screen កណ្តាល អាចមានអេក្រង់សម្រាប់អ្នកជិះនៅខាងមុខផងដែរ។ វាក៏មានបច្ចេកវិទ្យាសម្របសម្រួលពេលធ្វើដំណើរ ដូចជាកន្លែងសាកថ្មឥតខ្សែ, ប្រព័ន្ធជំនួយអ្នកបើកបរទំនើប (ប្រើប្រព័ន្ធកាមេរ៉ាជាលក្ខណៈសំខាន់)
    Xpeng P7 ក៏មានពីជម្រើសដែរក្នុងនោះមានជាប្រភេទ RWD មានម៉ូទ័រ 270 kW និង AWD មានម៉ូទ័រ 2គ្រឿង (មុខ 167 kW + ក្រោយ 270 kW) = 437 kW និងមានមានជម្រើសកញ្ចប់អាគុយពីគឺ 74.9 kWh និង 92.2 kWh ចម្ងាយបើកបរសម្រាប់ RWD ធម្មតា: 702 គម , RWD Long Reang មានចម្ងាយ 820 គម ហើយសម្រាប់ប្រភេទ AWD មានចម្ងាយ 750 គម ដែលវាស់វេងដោយ CLTC
    Xpeng P7 មានបច្ចេកវិទ្យាសាកថ្មគាំទ្រដោយ 800V SiC និង 5C fast charging (ដូចរថយន្ត Xpeng G7) អាចសាក 0% → 436 គម ក្នុងរយៈពេលតែ 10 នាទី។
    Xpeng P7 ដំបូងត្រូវបានបង្ហាញជាផ្លូវការនៅឆ្នាំ 2020 ហើយក្លាយជាម៉ូដែលល្បីមួយរបស់ក្រុមហ៊ុន បច្ចុប្បន្នជាជំនាន់បន្ត នៅពេលដែលទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើនលឿននៅចិន ដោយមាន Xiaomi និង Tesla ជាអ្នកដនាំមុខ Xpeng សង្ឃឹមថា P7 នេះនឹងជួយពង្រឹងទីផ្សារឡើងវិញហើយការបង្ហាញជាផ្លូវការគេរំពឹងនៅខែ សីហា 2025 ហើយព័ត៌មានលម្អិតអំពីតម្លៃ ជម្រើសត្រីម និងផ្នែកខាងក្នុងនឹងត្រូវប្រកាសនៅពេលខាងមុខ។

    ពាណិជ្ជកម្ម
    P7 Xpeng Xpeng P7
    Share. Facebook Telegram WhatsApp
    Previous Articleអាមេរិកនឹងរឹតបន្តឹងការនាំចេញឈីបទៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឲដល់ដៃចិន!
    Next Article មានអេក្រង់ធំហើយ កម្រាស់ក៏ស្តើងជាងមុនដែរ!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.