Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រថយន្ត Zeekr 9X PHEV ដែលមានកម្លាំង 1,381 សេះ ពីក្រុមហ៊ុន Geely នឹងចាប់ផ្ដើមការលក់នៅខែសីហា
    ព័ត៌មានថ្មីៗ

    រថយន្ត Zeekr 9X PHEV ដែលមានកម្លាំង 1,381 សេះ ពីក្រុមហ៊ុន Geely នឹងចាប់ផ្ដើមការលក់នៅខែសីហា

    July 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តអគ្គិសនីបញ្ចូលម៉ាស៊ីន (PHEV) ប្រភេទ Crossover ដែលមានឈ្មោះថា Zeekr 9X ពីក្រុមហ៊ុន Geely ត្រូវបានប្រកាសបង្ហាញលក្ខណៈសម្បត្តិសំខាន់ៗនៅប្រទេសចិន មុនពេលចាប់ផ្ដើមការបើកអោយកក់នៅចុងខែសីហា។ រថយន្ត ៦ កៅអីនេះមានកម្លាំងរហូតដល់ 1,030 kW (1,381 សេះ) អាចអូសពី 0-100 គ.ម./ម៉ោងក្នុងរយៈពេល 3.1 វិនាទី ហើយមានចម្ងាយបញ្ចូលគ្នាច្រើនជាង 1,000 គ.ម.។
    Zeekr 9X ជារថយន្ត SUV ទំហំធំដែលមានទំហំបណ្តោយ 5239/ ទទឹង 2029/ កម្ពស់ 1819 ម.ម. វានឹងចូលទីផ្សារចិននៅត្រីមាសទី 3 ឆ្នាំនេះ ដូចជាជាម៉ូឌែលទី ៨ របស់យីហោ Zeekr នេះគឺជារថយន្ត Zeekr ដំបូងបង្អស់ដែលប្រើគ្រោងឆ្អឹង SEA-S គូប្រជែងរបស់វាដូចជា BYD Yangwang U8 និងរថយន្ត SUV ពីម៉ាកជំនាន់ចាស់ផ្សេងទៀត។
    Zeekr 9X ប្រើគ្រោងឆ្អឹង SEA-S និងបច្ចេកវិទ្យា SEA Hybrid (ឬ Haohan Hybrid) ប្រើថ្ម Freevoy 70 kWh ពីក្រុមហ៊ុន CATL ដែលធំជាងថ្ម 49 kWh របស់ Yangwang U8 ហើយសម្រាប់ចម្ងាយបើកបរដោយអគ្គិសនី ដល់ទៅ 380 គ.ម. វាក៏គាំទ្រការសាកថ្ម 6C ជាមួយប្រព័ន្ធ 900V អាចសាកពី 20% ទៅ 80% ចាយពេលតែ 9 នាទីប៉ុណ្ណោះ បើប្រៀបធៀបនឹងរថយន្តអគ្គិសនីផ្សេងៗ Zeekr 9X សាកលឿនជាង 99%។
    បើនិយាយពីកម្លាំងវិញមិនធម្មតានោះទេដោយ Zeekr 9X ប្រើម៉ាស៊ីន 2.0L turbocharged ផលិតកម្លាំងបាន 205 kW (275 hp) ហើយមានម៉ូទ័រស៊ីលីកូន (SiC) ចំនួន 3 ដែលបង្កើតកម្លាំងសរុប 1,381 hp ដែលធ្វើអោយវាស្ទុះខ្លាំងពី 0-100 km/h ចាយពេលតែ 3.1 វិនាទី និងល្បឿនកំពូលរបស់វា 240 km/h។ រថយន្តនេះក៏ប្រើជាមួយ​ប៊ូមខ្យល់ដើម្បីលៃតម្រូវកម្ពស់រថយន្តបាន 110 mm (អតិបរមា 288 mm) ជើងក្រោមប្រើប្រព័ន្ធ stabilizer ដោយថាមពល 48V ដែលជួយកាត់បន្ថយការលាន់ខ្លួន, មានប្រព័ន្ធជំនួយបើកបរ (Driving Assistance) ម៉ូឌែលកំពូលប្រើ G-Pilot H9 មាន 5 LiDAR និង 2 chip Nvidia Thor (1400 TOPS – L3-ready) ហើយម៉ូឌែលដំបូងប្រើ G-Pilot H7 (chip ទោល 700 TOPS)។
    ចូលមកដល់ផ្នែកខាងក្នុង Zeekr 9X មាន 6 កៅអីមានការចនា (2+2+2) ជាមួយកៅអីពិសេសនៅជួរទី 2 ជាប្រភេទបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច្ច និងកៅអីខាងមុខជាប្រភេទស្បែកនិងសម្លេងក្នុង headrest សម្រាប់ Console កណ្ដាលមានអេក្រង់អេឡិចត្រូនិចធំ និងប៊ូតុងនៅខាងក្រោម, មាន wireless charging 2 ចំណុច, gear shifter ជាគ្រីស្តាល់ និងប៊ូតុងសម្រាប់បើកបរ បង្ហាញនូវកម្រិតខ្ពស់នៃរចនាបថ និងគុណភាពក្នុងផ្នែកផ្នែកខាងក្នុង។
    Zeekr 9X នឹងចាប់ផ្ដើមបើកអោយកក់នៅ Chengdu Auto Show ឆ្នាំ 2025 (ចុងខែសីហា) ហើយនឹងចូលទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០២៥។

    ពាណិជ្ជកម្ម
    Geely Zeekr Zeekr 9X
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Sabih Khan ដែលបេក្ខភាព CEO ថ្មីរបស់ក្រុមហ៊ុន Apple បន្ទាប់ពីលោក Tim Cook ប្រកាសចូលនិវត្តន៍!
    Next Article Xiaomi និង Aito ក្លាយជាអ្នកដឹកនាំនៅក្នុងទីផ្សាររថយន្តចិនផ្នែកតម្លៃលក់បន្ត យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមអ្នកជួញដូររថយន្តចិន (CADA)

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.