យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖ សម្រាប់ក្រដាសប្រាក់ ២០០០រៀល សម្រាប់ក្រដាសប្រាក់ ២០០រៀល
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុនលោហធាតុឥណ្ឌូណេស៊ី PT Adaro Minerals Indonesia, Tbk បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Hyundai Motor Company របស់កូរ៉េខាងត្បូង លើការផ្គត់ផ្គង់អាលុយមីញ៉ូមសម្រាប់ការផលិតរថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោម MoU ក្រុមហ៊ុន Hyundai នឹងធានាសិទ្ធិក្នុងការទិញអាលុយមីញ៉ូមដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់…
[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានច្រានចោលការចុះផ្សាយដែលអះអាងថាក្រុមហ៊ុន Tesla នឹងដឹកជញ្ជូនរថយន្ត Tesla ផលិតនៅចិន យកលក់នៅសហរដ្ឋអាមេរិក។ តាមការចុះផ្សាយរបស់ Reuters ដែលអះអាងថាបានជួបនិយាយជាមួយមនុស្សពីរនាក់ដែលបានដឹងពីផែនការនាំចេញនេះ បានឲ្យដឹងថា Tesla នឹងចាប់ផ្ដើមនាំចេញរថយន្តដែលផលិតនៅចិនទៅកាន់សហរដ្ឋអាមេរិកឆាប់ៗ ដោយសារការឡើងថ្លៃនៃរថយន្តផលិតនៅអាមេរិក និងការរីកធំនៃទំហំផលិតនៅប្រទេសចិន រួមទាំងការថយចុះតម្រូវការសម្រាប់រថយន្តផលិតនៅចិនជាដើម។…
ការិយាល័យនាយករដ្ឋមន្ត្រី Pedro Sanchez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Cisco Systems Inc នឹងបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប semiconductor ថ្មីមួយនៅក្នុងទីក្រុងបាសេឡូណា ភាគឦសាននៃប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនបាននិយាយថាគម្រោងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថាផែនការ PERTE នៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ semiconductor ដោយប្រើមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុបដែលបែងចែករហូតដល់ ១២,១៧ ពាន់លានដុល្លារ។…
[ទីផ្សារបរទេស] ការទិញយកបណ្ដាញសង្គម Twitter របស់លោក Elon Musk នាយកប្រតិបត្តិ Tesla បានក្លាយជាប្រធានបទដ៏ក្ដីមួយក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ និងបន្តជះឥទ្ធិពលមកដល់ពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ប៉ុន្តែមានរឿងគួរចាប់អារម្មណ៍មួយ ដែលស្ទើរតែគ្មានអ្នកខ្វាយខ្វល់ គឺការដែលលោក Elon Musk បានលក់ភាគហ៊ុនរបស់ខ្លួនមាននៅ Tesla អស់ចំនួន ៣,៩៥ពាន់លានដុល្លារ ក្រោយពីការទិញយក Twitter…
[ទីផ្សារបរទេស] Ferrari បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល ១៧% សម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយប្រាក់ចំណូលមានប្រមាណ ៤២៧លានដុល្លារ។ ការដឹកជញ្ជូន ឬការលក់ចេញ គ្រប់ទីផ្សារលើកលែងតែតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាស៊ី សុទ្ធតែមានការកើនឡើងនៅត្រីមាសទីបីនេះ ដោយសារការដឹកជញ្ជូននៃរថយន្តម៉ូដែល 296 GTB និងរថយន្តផលិតមានកំណត់ 812 Competizione។ នៅពីក្រោយការជោគជ័យនេះ Ferrari…
លោក Elon Musk បានធ្វើការដឹកនាំក្រុមនៃក្រុមហ៊ុន Twitter Inc ក្នុងការស្វែងរកការសន្សំតម្លៃហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរហូតដល់ ១ពាន់លានដុល្លារ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងសារ Slack ផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយ Reuters ដោយក្រុមហ៊ុនមានបំណងស្វែងរកចន្លោះពី ១,៥លានដុល្លារទៅ ៣ លានដុល្លារក្នុងមួយថ្ងៃក្នុងការសន្សំពីម៉ាស៊ីនមេ(Server) និងសេវាកម្មពពក(Cloud Service)។ បច្ចុប្បន្ន…
[ឥណ្ឌូនេស៊ី] អតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះក្នុងខែតុលា ដោយសារតម្លៃម្ហូបអាហារធ្លាក់ចុះ ជាពិសេសម្ទេស។ កាលពីខែមុន អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៥,៧១% ដែលទាបជាងក្នុងខែកញ្ញាកម្រិតជិត ៦% និងទាបជាងការព្យាកររបស់អ្នកវិភាគ។ តម្លៃអាហារបានកើនឡើង ៧,០៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទាបជាងការកើនឡើងនៅខែកញ្ញា ៨,៦៩ ភាគរយ ខណៈតម្លៃថាមពលបានកើនឡើង ១៧%។ ក្នុងនោះអាហារជាច្រើនប្រភេទក្នុងរដូវប្រមូលផល និងការអន្តរាគមន៍ពីរដ្ឋាភិបាលបានជួយទម្លាក់តម្លៃស៊ុត…
កាលពីថ្ងៃពុធ ទី៣ នេះ ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងបន្ថែមមុខងារថ្មីៗជាច្រើនដល់ Instagram រួមទាំងឧបករណ៍ (Tool) សម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល ក្នុងការផ្លាស់ប្តូរដែលនឹងជួយអ្នកបង្កើតមាតិការកប្រាក់ពីវត្តមានរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចគាំទ្រអ្នកបង្កើតបានក្នុងពេលឆាប់ៗនេះ ដោយទិញ NFTs ដោយផ្ទាល់នៅក្នុង Instagram។ ក្រុមហ៊ុនបានបន្ថែមថា…
ក្រុមហ៊ុន BMW Group បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១,៧ ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការនាសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីបង្កើត និងផលិតរថយន្តអគ្គិសនី និងអាគុយ។ ការវិនិយោគនេះនឹងរួមបញ្ចូល ១ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Spartanburg ដែលមានស្រាប់របស់ក្រុមហ៊ុននៅរដ្ឋ South Carolina និង ៧០០ លានដុល្លារសម្រាប់រោងចក្រដំឡើងអាគុយគុណភាពខ្ពស់ថ្មីនៅ Woodruff…