យោងតាមសារព័ត៌មាន Reuters បានបង្ហាញថាក្រុមហ៊ុន Tesla Inc បានដំឡើងតម្លៃរថយន្ត Model Y មួយចំនួនសម្រាប់នៅលើទីផ្សារប្រទេសចិន។ តម្លៃនៅលើគេហទំព័រចិនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានបង្ហាញថាតម្លៃសម្រាប់ម៉ូដែល Long Range នៃម៉ូដែល Y បានកើនឡើង ៥ភាគរយដល់ ៣៩៤ ៩០០យន់ ឬ…
Browsing: ព័ត៌មានថ្មីៗ
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែឧសភាដល់ទៅជិត ២០ពាន់លានដុល្លារ។ របាយការណ៍ប្រចាំខែដែលចេញផ្សាយនៅថ្ងៃនេះដោយ IEA បង្ហាញថា បើប្រៀបធៀបនឹងខែមេសា ប្រាក់ចំណូលរបស់រុស្ស៊ីបានមកពីការនាំចេញប្រេងឆៅ និងផលិតផលប្រេងបានកើនឡើង ១១% នៅក្នុងខែឧសភាដល់ទៅ ២០ ពាន់លានដុល្លារ។ តួលេខនេះបានត្រលប់ទៅកម្រិតមុនពេលជម្លោះជាមួយអ៊ុយក្រែនផ្ទុះឡើង ទោះបីជាទំហំនាំចេញបានថយចុះ ៣% ក៏ដោយ។ បរិមាណថយចុះជាចម្បងដោយសារតែផលិតផលប្រេង។ ទន្ទឹមនឹងនេះ…
[បច្ចេកវិទ្យា] កាលពីថ្ងៃសុក្រ ទី១០ មិថុនាកន្លងទៅ ស្ថាបនិករបស់កម្មវិធី Telegram លោក Pavel Durov បាននិយាយថាកម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមគម្រោងនៃការបង់ប្រាក់ ឬ Paid Subscription សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនក្នុងខែនេះ ជាមួយតម្លៃ ៤,៩៩ដុល្លារ/ខែ ហើយនឹងភ្ជាប់មកជាមួយការទាញយកលឿនជាងមុន បន្លែងសារជាសំឡេងទៅអត្ថបទ…
[បរទេស] ក្រុមហ៊ុន Warner Bros Discovery Inc កំពុងសម្លឹងមើលការកាត់បន្ថយការងាររហូតដល់៣០ភាគរយ ឬជិត ១ ០០០កន្លែង នៅក្នុងក្រុមលក់ការផ្សាយពាណិជ្ជកម្មជាសាកលរបស់ខ្លួន។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ឱ្យសមាជិកនៃក្រុមលក់ការផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួននូវឱកាសមួយដើម្បីចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រុមលក់ការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោកមានសមាជិកប្រហែល ៣ ០០០។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Gunnar Wiedenfels…
[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់ផ្ទាំងសូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូននឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។ រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនអះអាងថា នៅប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹងចាប់ផ្តើមផលិតកញ្ចប់អាគុយវ៉ុលខ្ពស់ ដោយខ្លួនឯង ចាប់ពីឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។ ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន…
[វៀតណាម] ខណៈពេលបន្លែ ឬផ្លែឈើជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនទទួលបាននូវការធ្លាក់ចុះ ប៉ុន្តែការនាំចេញនូវផ្លែចេក ឬចេកបានកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសមាគមបន្លែ និងផ្លែឈើរបស់វៀតណាមបានអោយដឹងថា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ប្រទេសចិនបាននាំចូលចេកសរុបបាន ៧៤២ ០០០តោន ដែលកើនឡើងចំនួន ១០ភាគរយធៀបនឹងឆ្នាំមុន។ ដែលធ្វើអោយចេករបស់វៀតណាមមានចំនួន ៤៣ភាគរយ បានកើនលើសប្រទេសហ្វីលីពីនមានចំនួន ២៨ភាគរយ។ សម្រាប់ហេតុផលនៃការកើនឡើងនេះ…
កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…
[ភ្នំពេញ] កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម…
យោងតាមរបាយការណ៍របស់ Sea-Intelligence បានឱ្យដឹងថា ជំងឺរាតត្បាត បានធ្វើឱ្យកប៉ាល់ជាច្រើនចូលចតយឺតពេលជាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។ របាយការណ៍ចុងក្រោយបំផុតដោយ Sea-Intelligence ដែលជាក្រុមហ៊ុនដាណឺម៉ាកដែលផ្តល់ការស្រាវជ្រាវ ការវិភាគ ទិន្នន័យ និងសេវាកម្មប្រឹក្សាយោបល់នៅក្នុងឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបង្ហាញពីភាពជឿជាក់នៃកាលវិភាគដឹកជញ្ជូន។ ពិភពលោកទាំងមូលស្ថិតក្នុងកម្រិតប្រកាសអាសន្ន អំឡុងពេលជំងឺរាតត្បាត Covid-19។ ទិន្នន័យនៅក្នុងរបាយការណ៍បង្ហាញថា កប៉ាល់រហូតដល់ ៧០% មកដល់យឺតដោយសារការកកស្ទះកំពង់ផែ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។…