[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Mercedes-Maybach SL 680 ដែលជារថយន្តស្ព័រមួយដ៏ប្រណិតក្នុងត្រកូល Maybach។
Mercedes-Maybach SL 680 ត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយប៉ាណាខាងមុខថ្មីស្រោបជាមួយក្រូម៉េអមជាមួយរន្ធខ្យល់និងថាសកង់ស្ព័រទំហំ ២១អ៊ីញ ហើយចង្កៀងមុខ និងចង្កៀងក្រោយក៏ត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ផ្នែកខាងក្រោយក៏ទទួលបានបំពង់សុីមុាំងស្ព័រថ្មីផងដែរ។
រីឯនៅផ្នែកខាងក្នុង ទទួលបានកៅអីស្បែកថ្មី ដៃចង្កូតថ្មី អេក្រង់កំសាន្ត touchscreen ទំហំធំ រន្ធ USB កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ភ្ជាប់ដោយមុខងារ ការពារធូលី និងសារធាតុបំពុលជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-Maybach ដំណើរការជាមួយនឹងជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺម៉ាស៊ីនចំណុះ ៤,០ លីត្រ bi-turbo V8 អាចផលិតកម្លាំងបាន ៥៥៧ សេះ និងកម្លាំងរមួល ៧៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩វគ្គ និងប្រភេទបើកបរប៉ុង ២ 4WD អាចរត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេល ៤,១ វិនាទី៕