Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Realme ចេញឆ្នាំងសាកថ្មី សាកលឿនមហាលឿន តែយឺតជាងចិត្តអូន
    បច្ចេកវិទ្យា

    Realme ចេញឆ្នាំងសាកថ្មី សាកលឿនមហាលឿន តែយឺតជាងចិត្តអូន

    August 15, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Realme បានធ្វើការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនដែលពួកគេឲឈ្មោះថា SuperSonic Charge ជាមួយសមត្ថភាពសាកថ្មល្បឿនលឿន ៣២០វ៉ាត់ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ 828 Fan Festival ក្នុងទីក្រុង Shenzhen ប្រទេសចិន ដូចដែលវាបានសន្យាកាលពីយប់ម្សិលមិញនេះ។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនបាន Realme បាននិយាយថា 320W SuperSonic Charge គឺអនុញ្ញាតឱ្យតែស្មាតហ្វូនដែលមានថាមពលថ្ម 4420mAh ប៉ុណ្ណោះ  ទើបអាចសាកបាន ដោយសាកមួយពេញក្នុងរយៈពេលត្រឹមតែ ៤ នាទី និង ៣០ វិនាទីប៉ុណ្ណោះ។ ពួកគេបាននិយាយបន្ថែមទៀតថា ឆ្នាំងសាក ៣២០វ៉ាត់ អាចសាកបានថាមពល ២៦ភាគរយ ចំណាយពេលត្រឹមតែ ១នាទីប៉ុណ្ណោះ  ហើយជិត ២នាទី អាចឡើងដល់ ៥០ភាគរយ។ សម្រាប់ការសាកជាមួយរន្ធ USB-C ចំនួន ២ វិញ វាផ្តល់នូវកម្លាំង ១៥០វ៉ាត់ សម្រាប់ទូរសព្ទ និង ៦៥វ៉ាត់ សម្រាប់កុំព្យូទ័រ។ លើសពីនេះទៅទៀត ឆ្នាំងសាកនេះក៏គាំទ្រការសាកតាម UFCS, PD និង SuperVOOC ផងដែរ។

    ចំពោះ ឆ្នាំងសាក ៣២០វ៉ាត់ នេះ ត្រូវបានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៏អស់រយៈពេលប្រមាណ ២ឆ្នាំ ទើបចេញជាផ្លែផ្កា។ វាត្រូវបានបំផុសគំនិតបង្កើតឡើងពីថ្ម Cell ចំនួន ៤ រួមបញ្ចូលទាំងកោសិកាដែលកោសិកានីមួយៗមានកម្រាស់ក្រោម ៣មីលីម៉ែត្រ ដើម្បីធ្វើឲវាមានសមត្ថភាពសាកបានលឿន និងមានសុវត្ថិភាពនៅពេលប្រើប្រាស់។

    គួរឲដឹងថា ឆ្នាំសាកនេះត្រូវបានកាត់បន្ថយចំនួនវ៉ុលមកត្រឹម ២០វ៉ុល ប៉ុណ្ណោះ ដើម្បីការពារថ្មមិនឲឡើងកម្ដៅ ហើយវាមានដង់ស៊ីតេថាមពលដ៏ខ្ពស់ពោលគឺ ៣,៣វ៉ាត់ ក្នុងមួយសង់ទីម៉ែត្រគូប។

    ប្រភពៈ​ Realme

    320W SuperSonic Charge realme
    Share. Facebook Telegram WhatsApp
    Previous Articleអេមហួស! BMW ឈ្នះពានក្នុងនាមជាក្រុមហ៊ុនល្អបំផុតប្រចាំប្រទេសថៃ ៦ឆ្នាំជាប់គ្នា
    Next Article Infinix ចេញកុំព្យូទ័រថ្មី តម្លៃខ្ទង់ ៣០០ដុល្លារ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.