អាជីវកម្មចិនជាង ៣០ អាចត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់របស់អាមេរិក ដែលធ្វើអោយទំនាក់ទំនងកាន់តែតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក។ ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយបានលើកឡើងពីមនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ចិន Yangtze Memory Technologies និងក្រុមហ៊ុនចំនួន ៣០ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅនៅដើមសប្តាហ៍នេះ។ ដូច្នោះហើយ ក្រុមហ៊ុនទាំងនេះនឹងត្រូវបានហាមឃាត់មិនឱ្យទិញបច្ចេកវិទ្យាពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណពិសេសពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ វិធានការនេះពីមុនត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយលើអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei Technologies និងក្រោយមកទៀតក្រុមហ៊ុនផលិតបន្ទះឈីប…
Browsing: ព័ត៌មានថ្មីៗ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥ ភាគរយនៅឆ្នាំនេះ និង ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលត្រូវបានរារាំងដោយការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក និងដោយលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។ ក្នុងនោះ IMF បាននិយាយថាកំណើននឹងត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យទេសចរណ៍ ប៉ុន្តែនឹងត្រូវបានបង្អាក់ដោយលក្ខខណ្ឌខាងក្រៅ និងផលប៉ះពាល់នៃការកើនឡើងតម្លៃលើការចំណាយរបស់អ្នកប្រើប្រាស់។ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា…
Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa – Visa Accelerator Program” សម្រាប់ឆ្នាំ ២០២៣។ នេះជាឆ្នាំទី៣ ដែលកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa បានជ្រើសរើសធុរកិច្ចបង្កើតថ្មី (Startups)…
[បរទេស] សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group Holding Ltd មិនអាចទិញការរចនាបន្ទះឈីបទំនើបបំផុតមួយចំនួនបានទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់អង់គ្លេសដែលគ្រប់គ្រងដោយ SoftBank Arm Ltd បានកំណត់ថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនអនុម័តចេញអាជ្ញាប័ណ្ណដើម្បីនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិននោះទេ។ នេះជាលើកដំបូងដែល Arm សម្រេចចិត្តថាខ្លួនមិនអាចនាំចេញការរចនាទំនើបបំផុតរបស់ខ្លួនទៅប្រទេសចិនបាន។…
[បរទេស] រដ្ឋ Alabama និង Utah កាលពីថ្ងៃច័ន្ទបានចូលរួមជាមួយរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលហាមឃាត់ការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូខ្លី TikTok ដែលគ្រប់គ្រងដោយចិននៅលើឧបករណ៍ និងបណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាល ដោយសារតែកង្វល់សន្តិសុខជាតិ។ សកម្មភាពនេះត្រូវបានធ្វើតាមការព្រមានពីនាយក FBI លោក Chris Wray កាលពីខែមុន ដែលបាននិយាយថា រដ្ឋាភិបាលចិនអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងដោយ ByteDance ដើម្បីគ្រប់គ្រងការប្រមូលទិន្នន័យលើអ្នកប្រើប្រាស់រាប់លាននាក់នៅសហរដ្ឋអាមេរិក…
[បរទេស] ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវិនិយោគទឹកប្រាក់ច្រើនជាង ១០០ ពាន់លានដុល្លារនៅក្នុងបណ្តាញសង្វាក់ផ្គត់ផ្គង់របស់ប្រទេសជប៉ុនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខណៈដែលនាយកប្រតិបត្តិរបស់ខ្លួន Tim Cook បានទៅទស្សនាមជ្ឈមណ្ឌល epiccentre នៃឧស្សាហកម្ម semiconductor របស់ប្រទេស។ លោក Cook បាននិយាយនៅក្នុងtweet…
[បរទេស] ក្រុមហ៊ុនផលិតរថយន្តប្រទេសឆេក Skoda Auto ដែលជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen កំពុងពិចារណាដកខ្លួនចេញពីប្រទេសចិន ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅឆ្នាំក្រោយ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិ Klaus Zellmer ដែលបានបញ្ចេញដោយទស្សនាវដ្តីប្រចាំសប្តាហ៍ Automobilwoche ។ លោក Zellmer ត្រូវបានគេដកស្រង់សម្តីថា “ការប្រកួតប្រជែងគឺខ្លាំងនៅទីនោះ ដូច្នេះយើងនឹងពិចារណា រួមជាមួយនឹងដៃគូបណ្តាក់ទុនរួមគ្នារបស់ចិន…
ក្រុមហ៊ុន Twitter បាននិយាយនៅក្នុង tweet កាលពីថ្ងៃសៅរ៍ថា Twitter នឹងដាក់ដំណើរការកំណែថ្មីនៃសេវាកម្មជាវ Twitter Blue របស់ខ្លួននៅថ្ងៃចន្ទ ក្នុងតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ Apple ។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចជាវសេវាកម្មដែលបានកែប្រែថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកជាវអាចកែសម្រួលធ្វីត បង្ហោះវីដេអូកម្រិត 1080p និងទទួលបានការផ្ទៀងផ្ទាត់គណនីប្រកាសសញ្ញាពណ៌ខៀវក្នុងតម្លៃ ៨…
[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានជ្រើសរើសប្រទេសថៃជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ (សិង្ហបុរីដំបូងគេ) សម្រាប់ការដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ ដោយចាប់ផ្ដើមជាមួយផលិតចំនួនពីរគឺរថយន្ត Model 3 និង Model Y។ សម្រាប់រថយន្ត Model 3 មានដាក់លក់ជាបីប្រភេទរួមមាន Standard Range មានតម្លៃ ៥ម៉ឺនដុល្លារ, ប្រភេទ…
[បរទេស] ប្រទេសជប៉ុនត្រូវតែបង្កើនផ្ទៃដីដាំដំឡូងផ្អែម ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង ដែលត្រូវបានរំពឹងថានឹងនាំចេញ ២០,២ លានដុល្លារនៅឆ្នាំ២០២៥។ ជាមួយនឹងលក្ខណៈរសជាតិ និងសាច់ផ្អែម ដំឡូងដែលដាំដុះនៅភាគខាងត្បូងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាអាហារពិសេសសម្រាប់រដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសនេះ។ ឥឡូវនេះពួកគេកំពុងពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បរិមាណលក់កំពុងកើនឡើង ជំរុញឱកាសអាជីវកម្មសម្រាប់អ្នកនាំចេញជប៉ុន។ ប្រទេសថៃបានចូលរួមចំណែកមួយផ្នែកដល់ប្រជាប្រិយភាពនេះ ដោយសារដំឡូងជប៉ុនត្រូវបានចាត់ទុកថាជាអាហារដែលផ្តល់សុខភាពសម្រាប់កាឡូរីទាប។ ប្រទេសជប៉ុនគ្រោងនឹងបង្កើនការនាំចេញដំឡូងទៅកាន់ប្រទេសនេះដល់ ៣ ៧០០តោននៅឆ្នាំ ២០២៤ ដែលជាចំនួនទ្វេដងនៅឆ្នាំ២០២១។ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលផ្សព្វផ្សាយអាហារបរទេសរបស់ប្រទេសជប៉ុន…