កាលពីពេលថ្មីៗនេះ មានព៌ត័មានបែកធ្លាយមួយចំនួនធំបាននិយាយថា ក្រុមហ៊ុនផលិត Google នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Google Pixel 9a នៅក្នុងពាក់កណ្តាលខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ទូរស័ព្ទដៃ Google Pixel 9a នឹងទទួលបានអេក្រង់ OLED ទំហំ ៦,៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (1080 x 2424 pixels) និងកម្រិតពន្លឺ 2,700 nits ដំណើរការដោយបន្ទះឈីប Google Tensor G4 SoC និង Titan M2 security chip ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 និងទទួលបានកំណែអាប់ឌែត OS នៅក្នុងរយៈពេល ៧ឆ្នាំ និងទទួលបាន RAM 8GB និងអង្គផ្ទុក 128GB / 256GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ (nano + eSIM) និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ Google Pixel 9a ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 48MP រួមជាមួយសេនស័រ 48MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 13MP អាចថតវីដេអូបានកម្រិត 4K 60fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 13MP អាចថតវីដេអូបានកម្រិត 4K 30 fps។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ Google Pixel 9a នឹងទទួលបានកញ្ជប់ថ្មទំហំ 5,000mAh គាំទ្រការសាកតាមខ្សែ 18W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹក IP67 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.3, GPS, USB Type-C 3.2, NFC និងទទួលបានរន្ធ USB Type-C audio, Stereo speakers និងរន្ធ microphone ចំនួន២។
ក្នុងនោះ ការរចនារបស់ទូរស័ព្ទដៃ Google Pixel 9a អាចនឹងមានកម្រាស់ ៨,៩ ម.ម និងទម្ងន់ ១៨៦ ក្រាម និងទទួលបានជម្រើសពណ៌ខ្មៅ និងជម្រើសពណ៌ផ្សេងៗជាច្រើនទៀតផងដែរ៕