កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Red Magic បាននិយាយថា ស្មាតហ្វូនសេរ៊ីថ្មី Red Magic 10 Pro Series របស់ពួកគេនឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ក្រុមហ៊ុនមួយនេះ បាននិយាយបន្ថែមបញ្ជាក់ថា ម៉ូឌែល Red Magic 10 Pro+ គឺទទួលបានការចុះបញ្ជីថ្មីពី AnTuTu ដោយទទួលបានពិន្ទុ ៣ ១១៦ ១២៦ ។
ទន្ទឹមនឹងនេះ Red Magic 10 Pro+ នឹងប្រើបន្ទះឈីប Snapdragon 8 Elite និងប្រព័ន្ធប្រតិបត្តិការ Android 15 ព្រមទាំងទទួលបាន RAM 24GB និងផ្ទុកទិន្នន័យ 1TB UFS 4.0 ។ លើសពីនេះ Red Magic 10 Pro Series នឹងទទួលបានអេក្រង់ទំហំ ៦,៨៥អ៊ីញ និង ៧អ៊ីញ (Red Magic 10 Pro+) ដែលមានកម្រិតបង្ហាញ 2688 x 1216 ភីកសែល 144Hz និងកម្រិតពន្លឺ 2000 nits ដែលមានការរចនាគែមខ្លីត្រឹមតែ ១,២៥ ម.មម ប៉ុណ្ណោះ គឺលាតពេញផ្ទៃអេក្រង់បាន ៩៥,៣ ភាគរយ ក៏ដូចជាមុខងារស្កេនម្រាមដៃនៅលើផ្នែកអេក្រង់ និងកាមេរ៉ា selfie ក្រោមអេក្រង់។
គួរឲដឹងថា ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវប្រព័ន្ធ ICE X Magic Cooling System និងប្រព័ន្ធ AI ដើម្បីកាត់បន្ថយកម្តៅ និងបន្ទះឈីបហ្គេម R3 របស់ Red Magic ដើម្បីផ្តល់សមត្ថភាពដំណើរការល្អសម្រាប់ការលេងហ្គេម។
គួរបញ្ជាក់ថា Red Magic 10 Pro+ នឹងទទួលបានកញ្ជប់ថ្ម 7,050mAh ដែលអាចផ្តល់នូវសមត្ថភាពអាចប្រើប្រាស់បានយូរ និងមានសមត្ថភាពដំណើរការ Honkai Impact 3 60.1 fps លើកម្រិតបង្ហាញ 2K និងអាចលេងហ្គេមផ្សេងៗក្នុងល្បឿម 120 fps បាន៕