កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវតួលេខនៃលក់លក់របស់ខ្លួនសម្រាប់ខែតុលា ឆ្នាំ២០២៤ ដោយការលក់សរុបចំនួនដល់ទៅ ២៥០ ៨៣២ គ្រឿង បន្តកើនឡើង ៤,១ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន និងមានការទីផ្សារយ៉ាងខ្លាំងក្នុងក្នុងទីផ្សាររថយន្តបច្ចុប្បន្ន មិនថាអាជីវកម្មផ្ទាល់ខ្លួន ឫសហការណ៏គ្នានោះឡើយ។
ក្នុងនោះ ការលក់រថយន្តថាមពលថ្មី (NEVs) របស់ Changan មានចំនួនសរុប ៨៥ ២៧២ គ្រឿង កើនឡើង ៤៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះដែរ ការលក់នៅក្រៅប្រទេសមានការកើនឡើងយ៉ាងខ្លាំង ៣៣,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងចំនួនសរុប ៣០ ៨៣១ គ្រឿង ដែលបានលក់នៅក្នុងខែតុលា។
ទន្ទឹមនឹងនេះ Changan បានលក់រថយន្តផ្ទាល់ខ្លួនបានចំនួន ១០៨ ២០៩ គ្រឿង នៅក្នុងខែតុលា។ ចំណែកក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-Ford លក់បានចំនួន ១៩ ៧៨៩គ្រឿង ខណៈ Changan-Mazda លក់បានចំនួន ៧ ៥២១ គ្រឿង រួមទាំងរថយន្ត Mazda EZ-6 ដែលទើបនឹងចេញថ្មីផងដែរ ៕