កាលពីពេលថ្មីៗនេះ បើយោងតាមការលេចលឺដំណឹងរបស់អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi Brand លោក Wang Teng Thomas បាននិយាយថា ស្មាតហ្វូនសេរ៊ីថ្មី Redmi K80 Series រួមមាន Redmi K80 និង Redmi K80 Pro នឹងត្រូវប្រកាសចេញជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារប្រទេសចិន ដើម្បីប្រកួតប្រជែងជាមួយនឹង iQOO 13 និង OnePlus 13 ។
ទន្ទឹមនឹងនេះផងដែរ បើយោងតាមពាក្យចរចាមអារ៉ាមបាននិយាយថា Redmi K80 Series នឹងទទួលបានអេក្រង់ flat screen 2K ទំហំ ៦,៦៧ អ៊ីញ 120Hz របស់ TCL C9 ដោយប្រើបន្ទះឈីប Snapdragon 8 Elite SoC និងគាំទ្រការសាកថ្មល្បឿនលឿន 120W និងសាកឥតខ្សែ 50W សម្រាប់ម៉ូឌែល Pro ។ ចំណែក Redmi K80 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen SoC និងគាំទ្រការសាកថ្មល្បឿនលឿន 90W និងសាកឥតខ្សែ 30W។
លើសពីនេះទៅទៀត ស្មាតហ្វូនទាំង ២ម៉ូឌែលនេះអាចនឹងទទួលបានសេនស័រកាមេរ៉ា Light Fusion 800 Sensor, កាមេរ៉ា Telephoto ទំហំ 50MP 3x Optical Zoom និងកាមេរ៉ាមុខទំហំ 32MP រួមជាមួយអាវការពារស្តង់ដារ IP68 ទប់ទល់នឹងទឹក និងធូលី រួមជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS 2 ដែលត្រូវបានកែលម្អសម្រាប់ការលេងហ្គេម។
គួរបញ្ចាក់ផងថា Redmi K80 Pro គឺទទួលបានពិន្ទុ ៣ លានក្នុងការធ្វើតេស្ត AnTuTu 10 ដែលអាចសន្មត់បានថា ស្មាតហ្វូនមួយនេះនឹងមានសមត្ថភាពខ្លាំងជាងមូដែលផ្សេងៗរបស់ក្រុមហ៊ុន៕