កាលពីពេលថ្មីៗនេះ លេចលឺដំណឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងរៀបចំគម្រោងផែនការក្នុងការផលិតរថយន្ត Toyota Rav4 ស៊េរីឆ្នាំ២០២៦ ហើយអាចនឹងចេញលក់នៅក្នុងឆ្នាំ ២០២៦ ផ្ទាល់តែម្តង។
Toyota Rav4 ជំនាន់ថ្មីនេះ អាចនឹងផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដែលដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ។ លើសពីនេះ Toyota ក៏អាចនឹងផ្តល់នូវជម្រើសម៉ាសុីនកូនកាត់ Plug-in hybrid ផងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តជំនាន់ថ្មីនេះ គឺមានលក្ខណៈបែបជាជ្រុង ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ដែលស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Sequoia ។ សម្រាប់ព័ត៌មានលម្អិត និងច្បាស់ការបន្ថែមទៀត មិនមានការប្រកាសចេញនៅឡើយទេ មានតែរង់ចាំការប្រកាសចេញពីក្រុមហ៊ុនផ្ទាល់តែប៉ុណ្ណោះ៕