កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន Digital Chat Station បាននិយាយថា ក្រុងហ៊ុន HONOR នឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ពួកគេគឺ HONOR 300 Series នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន HONOR 200 Series ក្នុងខែឧសភា។
ក្នុងនោះ ស្មាតហ្វូន HONOR 300 Series នឹងទទួលបានអេក្រង់ OLED 1.5K ដែលមានគុណភាពល្អប្រសើរជាងអេក្រង់ FHD+ នៃស៊េរីមុន ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC សម្រាប់ម៉ូឌែល 300 ខណៈ HONOR 300 Pro នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីដែលមានកម្រិតខ្ពស់ជាងនេះ។
ទន្ទឹមនឹងនេះ HONOR 300 Pro អាចនឹងទទួលបានកាមេរ៉ា telephoto ទំហំ 50MP និងគាំទ្រការសាកថ្មលឿន 100W SuperCharge ចំណែកមុខងារស្កេនក្រយៅដៃ ultrasonic មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕