កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន Digital Chat Station បាននិយាយថា ក្រុងហ៊ុន Xiaomi នឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីខ្នាតកំពូលរបស់ពួកគេគឺ Xiaomi 15 Ultra នៅក្នុងពេលឆាប់ៗនេះ ពោលគឺនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងប្រកាសចេញជាសកលនៅក្នុងខែមិនា បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន Xiaomi 15 និង Xiaomi 15 Pro នៅក្នុងខែមុខនេះ។
ក្នុងនោះ Xiaomi 15 Ultra នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP 1/2.51″ Sony IMX858, លេន telephoto ទំហំ 70mm 3X, លេន periscope ថ្មី ទំហំ 200MP 4.3X មាន aperture f/2.6 និងសេនស័រ 1/1.4″ Samsung HP9 sensor របស់ vivo X200 Pro ក៏ដូចជាលេនទូលាយ ultra-wide ទំហំ 50MP បូករួមជាមួយលេន Leica Summilux និងលេន Telephoto Macro។
ទន្ទឹមនឹងនេះ Xiaomi 15 Ultra គួរតែដំណើរការដោយបន្ទះឈីប Snapdragon 8 Elite SoC និងទទួលបានម៉ាស៊ីនស្កេនក្រយៅដៃ ultrasonic កញ្ជប់ថាមពលថ្ម 6,000mAh ដ៏ធំបើធៀបទៅនឹងថ្ម 5,300mAh ពីមុន ប៉ុន្តែតូចជាងថ្ម 6,100mAh នៅក្នុង Xiaomi 15 Pro បន្តិច។ លើសពីនេះទៅទៀត Xiaomi 15 Ultra នឹងប្រើប្រាស់នូវអេក្រង់កោងដែលមានកម្រិតបង្ហាញ 2K របស់ Xiaomi 15 Pro ៕