ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia…
Browsing: ព័ត៌មានថ្មីៗ
មនុស្សជាច្រើនតែងគិតថា រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pickup អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។ ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត…
ថ្មីៗនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។ ការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយ ក្រុមហ៊ុន…
នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន ឌីលេវរីហេរ៉ូ ហៅកាត់ foodpanda បានធ្វេីការចុះហត្ថលេខលេីអនុស្សារណ:យោគយល់ជាដៃគូសហការផ្តល់ជូនម៉ូតូអគ្គីសនី ជូនដៃគូដឹកជញ្ជូន foodpanda លេីវិស័យដឹកជញ្ជូន ។ ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ នាទីតាំងសាខាផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ហៅកាត់ Pople station…
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបន្តរៀបចំជំនួបជាមួយបងប្អូនអ្នកបើកម៉ូតូដឹកម្ហូបឫដឹកទំនិញជូនភ្ញៀវ Food Panda ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍និងវិធានការនានា បង្ការពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ ពិធីនេះ មានវត្តមានចូលរួមពីតំណាង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ លោកនាយការិយាលយ័នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអភិបាលរងក្រុងព្រះសីហនុ និងប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ផងដែរ…
ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។ ដោយបានជម្រុញប្រទេសនេះឱ្យឈរនៅលំដាប់ទីពីរនៅទូទាំងពិភពលោកទាក់ទងនឹងការនាំចេញរថយន្តច្រើនបំផុតផងដែរ។ សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។ ឥឡូវនេះ ចិនកំពុងដេញតាមជប៉ុនដែលស្ថិតនៅលំដាប់កំពូល។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល…
ប្រាក់ចំណេញប្រចាំត្រីមាស ៤ដងជាប់ៗគ្នាបានជួយក្រុមហ៊ុនតាក់ស៊ី Vinasun ឱ្យត្រលប់មករកប្រាក់ចំណេញវិញនៅឆ្នាំ២០២២ បន្ទាប់ពីបានខាតរយៈពេល ២ឆ្នាំដោយសារកូវីដ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Vietnam Sunshine Joint Stock Company (Vinasun) ប្រាក់ចំណូលសុទ្ធត្រូវបានកត់ត្រាចំនួន ១៣,៨លានដុល្លារ។ ប្រាក់ចំណេញបន្ទាប់ពីគិតពន្ធរបស់ក្រុមហ៊ុនមេមានចំនួនជាង ២,២៧លានដុល្លារ កើនឡើងជិត…
ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្រកាសពីឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់លានដុល្លារសម្រាប់ខែធ្នូ ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលបីខែ។ ដែលនោះបាននាំមានឱនភាពពាណិជ្ជកម្មពេញមួយឆ្នាំរហូតដល់ទៅ ៥៨.៣ ពាន់លានដុល្លារ បើធៀបនឹងគម្លាតឆ្នាំ២០២១ ដែលមាន ៤២,២ ពាន់លានដុល្លារ។ បើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចូលក្នុងខែធ្នូបានធ្លាក់ចុះ ៩,9 ភាគរយមកត្រឹម ១០,៣ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។…
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Ford Motor Co កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co ជុំវិញការលក់រោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់។ រោងចក្រដែលកំពុងពិភាក្សាគឺជារោងចក្រ Saarlouis ដែលការផលិតរថយន្តត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ដោយរបាយការណ៍របស់ WSJ បាននិយាយថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលបឋម…
បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងទៅកាន់សន្និសីទមួយកាលពីថ្ងៃចន្ទថាក្រុមហ៊ុន Apple Inc ចង់ឱ្យប្រទេសឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពី ៥ ភាគរយទៅ ៧ ភាគរយដែលមាននៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនអោយឆ្ងាយពីប្រទេសចិន។ លោក Piyush Goyal បាននិយាយថា “Apple, វាជារឿងជោគជ័យមួយបន្ថែមទៀត” ដោយបានលើកយកប្រទេសឥណ្ឌាជាទិសដៅផលិតកម្មប្រកួតប្រជែង “ពួកគេមានប្រហែល…