Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ញាក់សាច់! BYD ប្រកាសបើកសម្ពោធសារមន្ទីរតាំងបង្ហាញរថយន្តអគ្គសនីរបស់ពួកគេនៅក្នុងប្រទេសចិន
    បច្ចេកវិទ្យា

    ញាក់សាច់! BYD ប្រកាសបើកសម្ពោធសារមន្ទីរតាំងបង្ហាញរថយន្តអគ្គសនីរបស់ពួកគេនៅក្នុងប្រទេសចិន

    October 25, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន BYD បានប្រកាសបើកសម្ពោធជាផ្លូវការនូវសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីដែលមានឈ្មោះថា Di Space ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។

    ពាណិជ្ជកម្ម

    សារមន្ទីរនេះ គឺជាសារមន្ទីរសម្រាប់ដាក់បង្ហាញរថយន្តម៉ូដែល NEV (រថយន្តថាមពលថ្មី) ដំបូងគេនៅក្នុងប្រទេសចិនដែលបង្កើតឡើងសម្រាប់សាធារណៈជន។ ហើយសារមន្ទីរនេះ ត្រូវបានរចនាបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យារថយន្ត ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។

    សម្រាប់សារមន្ទីរ Di Space មានទំហំ ១៥ ០០០ ម៉ែត្រការ៉េ ហើយចែកចេញជា ៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នារួមមាន៖

    • ជាន់ទី ១: បង្ហាញប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។
    • ជាន់ទី ២: បង្ហាញដំណើរការផលិត និងវិស្វកម្មរថយន្ត BYD ។
    • ជាន់ទី ៣: ធ្វើការតាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។
    • ជាន់ទី ៤: តំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនិវត្តបាន។

    បន្ថែមពីលើនេះ សារមន្ទីរ Di Space ក៏មានផ្លាហ្សា (បរិវេនខាងក្រៅអគារ) ចំនួន១ ផងដែរ ដែលមានទំហំ ៨ ៥០០ ម៉ែត្រការ៉េ និងកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលមានទំហំ ៣៦០ ម៉ែត្រការ៉េ។

    ក្នុងនោះ សារមន្ទីរ Di Space របស់ក្រុមហ៊ុន BYD មានគោលបំណងជំរុញការយល់ដឹងរបស់សាធារណៈជនអំពីរថយន្ត NEV និងពង្រើកការផ្សព្វផ្សាយរបស់រថយន្តនេះក្នុងកម្រិតថ្នាក់ជាតិ៕

    ប្រភពៈ CarNewsChina

    BYD Di Space
    Share. Facebook Telegram WhatsApp
    Previous Articleមកហើយ! Xiaomi 15 Series ស្មាតហ្វូនសេរ៊ីថ្មី ត្រៀមចេញជាផ្លូវការនៅចុងខែនេះ
    Next Article ចេញហើយ! OPPO Pad 3 Pro តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Snapdragon 8 Gen 3

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.