កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានធ្វើការប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី Xiaomi 15 Series រួមមាន Xiaomi 15, 15 Pro និង 15 Ultra នៅក្នុងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ Xiaomi 15 Ultra នឹងទទួលបានបន្ទះអេក្រង់កោង LTPO OLED ទំហំ ៦,៧ អ៊ីញ 120Hz ដំណើរការដោយកំពូលបន្ទះឈីប Snapdragon 8 Elite ដែលជា SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm រួមនឹងប្រព័ន្ធប្រតិបត្តិការ Andriod 15 នៅលើ HyperOS 2.0 ព្រមទាំងអាចស្កេនម្រាមដៃនៅក្រោមអេក្រង់បាន។
សម្រាប់ផ្នែកថាមពលថ្មវិញ Xiaomi 15 Ultra នឹងទទួលបានកញ្ជប់ថ្មទំហំ 6,000 mAh ដែលគាំទ្រការសាកតាមខ្សែ 90W និង 80W ឥតខ្សែ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ Xiaomi 15 Ultra នឹងទទួលបាននូវកាមេរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេន ultra-wide ទំហំ 50MP និងលេន telephoto ទំហំ 50MP គាំទ្រការថតអុបទិក 3x បូករួមជាមួយកាមេរ៉ា periscope telephoto នៅផ្នែកខាងលើទំហំ 200MP 4.3x zoom ចំណែកកាមេរ៉ា selfie មានទំហំ 32MP ៕