កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិត OPPO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេតសេរ៊ីថ្មី OPPO Pad 3 Pro ជាមួយតម្លៃលក់ចាប់ពី ៤៦៣ ដល់ ៦៣២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ថេប្លេត OPPO Pad 3 Pro ទទួលបានអេក្រង់ LCD ទំហំ ១២,១ អ៊ីញ 144Hz មានកម្រិតបង្ហាញ 3K (3200 x 2120 pixels) និងកម្រិតពន្លឺ 900nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ ColorOS 14.1 និងទទួលបាន RAM 8GB/12GB/16GB និងអង្គផ្ទុក 256GB / 512GB / 1TB ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេត OPPO Pad 3 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 13MP មាន LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ក្នុងនោះថេប្លេតនេះ ទទួលបានបាសសម្លេងចំនួន ៦ និងគាំទ្រការតភ្ជាប់ Wi-Fi 7, Bluetooth 5.4, USB Type-C, 5G និង NFC ។ ចំពោះផ្នែកថាមពលថ្ម ថេប្លេត OPPO Pad 3 Pro ទទួលបានកញ្ជប់ថ្មទំហំ 9,510mAh គាំទ្រការសាកតាមខ្សែ 67W ។
គួរឲដឹងថា ថេប្លេត OPPO Pad 3 Pro ទទួលបានជម្រើសពណ៌ Night Blue និង Dawn Gold និងមានកម្រាស់ ៦,៤៩ ម.ម និងទម្ងន់ ៥៨៦ ក្រាម។ លើសពីនេះទៅទៀត ថេប្លេត OPPO Pad 3 Pro ទទួលបានក្តារចុច smart touch keyboard និងប៊ិក Pencil 2 Pro ចំនួន១ ចេញពីប្រអប់៕