Browsing: ព័ត៌មានថ្មីៗ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌាបានអនុម័តផែនការលើកទឹកចិត្ត ចំនួន ១០ ពាន់លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកផលិតបន្ទះឈីបអេឡិចត្រូនិក និងក្រុមហ៊ុនផលិតអេក្រង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកសកល។

ធនាគារ​ ABA​ សូម​ប្រកាស​ការ​វិនិយោគ​នូវ​ទឹកប្រាក់​ ៣០លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ ដើម្បី​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ (​ពី​មុន​ត្រូវ​បាន​ស្គាល់​ថា​ជា​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​)។ ​ពិធី​ចុះហត្ថលេខា​លើ​ការ​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ រវាង​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​អូ​វើ​ស៊ី​ ខេ​ម​បូ​ឌា​ន​អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (OCIC)​ រួម​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​…

ប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc លោក Elon Musk បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តរបស់លោកនឹងទទួលយក Dogecoin ដែលជារូបិយប័ណ្ណគ្រីបតូ ជាការទូទាត់សម្រាប់ទំនិញនៅលើមូលដ្ឋានសាកល្បង ដែលធ្វើឲ្យរូបិយប័ណ្ណគ្រីបតូមួយនេះ កើនឡើងតម្លៃ ២៤ភាគរយ។

ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹងបន្តបញ្ឈប់ការផលិតនៅរោងចក្រមួយចំនួនក្នុងប្រទេសជប៉ុន ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នៅតែបន្តមានផលប៉ះពាល់ដោយសារតែបញ្ហាសង្វាក់ផ្គត់ផ្គង់។

ក្រុមហ៊ុន Binance Asia Services ដែលជាប្រតិបត្តិករនៃ Binance.sg បានដកពាក្យស្នើសុំរបស់ខ្លួន ទៅកាន់អាជ្ញាធររូបិយវត្ថុសិង្ហបុរី​ Monetary Authority of Singapore (MAS) ដើម្បីដំណើរការ ការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសសិង្ហបុរី។

ការនាំចេញកសិផលរបស់វៀតណាមកំពុងទទួលរងផលប៉ះពាល់ ខណៈពេលដែលប្រទេសចិនរក្សាការត្រួតពិនិត្យដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ជាវិធានការបង្ការជំងឺកូវីដ១៩ ប្រភេទថ្មី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon ត្រូវបាននិយតករប្រឆាំងការជឿទុកចិត្តរបស់ប្រទេសអ៊ីតាលី ពិន័យជាប្រាក់ចំនួន ១,២ពាន់លានដុល្លារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហូជីមិញបានអនុម័តឲ្យមានការសាងសង់ផ្លូវតភ្ជាប់ ជាមួយច្រកទី៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលមានតម្លៃជាង ២១០,៧។

ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ថា ខ្លួននឹងផ្តល់ប្រាក់ Bonus បន្ថែមដល់បុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក នៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយខាងលើ បានសម្រេចផ្អាកផែនការត្រលប់ទៅធ្វើការនៅការិយាល័យវិញ។

ក្រុមហ៊ុន Apple កំពុងស្ថិតក្នុងចម្ងាយដ៏ជិតបំផុតមួយ នៃមូលធនកម្មទីផ្សារចំនួន ៣ ទ្រីលានដុល្លារ ដែលជាការសម្រេចដ៏សំខាន់មួយ។