ក្នុងព្រឹត្តិការណ៍ “Scary Fast” កាលពីថ្ងៃ ៣០តុលា កន្លងទៅ ចុងបញ្ចប់វីដេអូ Apple បានបញ្ជាក់ថាជាអក្សរថា កម្មវិធីត្រូវបានថតដោយ iPhone 15 Pro Max ទាំងការធ្វើបទបង្ហាញ ទីតាំង ប្លង់ដ្រូន និងត្រូវបានកាត់តលើ Mac។
ហើយកាន់តែច្បាស់ពីការផលិតវីដេអូ ដោយ iPhone ជំនាន់ចុងក្រោយនោះ Apple ទើបនឹងបញ្ចេញ វីដេអូក្រោយឆាកបន្ថែម ដើម្បីឱ្យដឹងថាគេបានប្រើស្មាតហ្វូនថតដោយប្រើឧបករណ៍អ្វីខ្លះ ប្រើបច្ចេកទេស និងគ្រឿងជំនួយបែបណាខ្លះ។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ “Scary Fast” ថ្មីៗនេះ Apple បានបញ្ចេញផលិតពីរធំៗ គឺ MacBook Pro ទំហំ ១៤ និង ១៦អ៊ិញ ប្រើឈីបថ្មីកប់ ដូចជាឈីប M3, M3 Pro និង M3 Max។ រីឯផលិតផលមួយទៀត គឺ iMac ២៤អ៊ិញ ដែលប្រើឈីបកប់ដូចគ្នា គឺ M3៕
សូមទស្សនាវីដេអូក្រោយឆាក ការប្រើ iPhone 15 Pro Max ដើម្បីផលិតព្រឹត្តិការណ៍ “Scary Fast”៖
វីដេអូពេញ ព្រឹត្តិការណ៍ “Scary Fast”