Samsung ទើបបញ្ចេញមុខងារការពារឧបករណ៍ថ្មីមួយ ដែលជាផ្នែកមួយនៃការអាប់ដេត One UI 6 ដែលហៅថា Auto Blocker។ វាជាមុខងារការពារស្មាតហ្វូនរបស់អ្នក ពីហានិភ័យសុវត្ថិភាពផ្សេងៗ ដូចជា ការពារពីការតម្លើងកម្មវិធីដែលគ្មានការអនុញ្ញាត ត្រួតពិនិត្យសុវត្ថិភាពកម្មវិធី ដោយចាប់មេរោគ និងការពារពីការបញ្ជារ command ឬការបញ្ជារគ្រោះថ្នាក់តាមកូដកម្មវិធីផងដែរ។
បន្ថែមពី វាក៏នឹងការពារពីការដំឡើងផ្សេងៗ តាមរយៈ USB ត្បិតថាខ្សែ USB សាធារណៈសម្រាប់សាកថ្ម អាចមានហានិភ័យមួយចំនួន ត្បិតខ្សែនោះមានបង្កប់ឈីប ដែលអាចបង្កគ្រោះថ្នាក់ផ្នែកសុវត្ថិភាពទិន្នន័យលដល់ទូរសព្ទ។
ក៏មានដែរ Auto Blocker អាចការពារសារផ្សេងៗ ត្បិតមានលទ្ធភាពទប់ស្កាត់ ការវាយប្រហារ Zero Click ឬសាររូបភាពដែលបង្កប់កូដគ្រោះថ្នាក់។ Auto Blocker មាននៅក្នុង Settings ប៉ុន្ដែវាមិនដំណើរការស្វ័យប្រវត្តិឡើយ ទាមទារឱ្យអ្នកប្រើ Enable សិនទើបដំណើរការបាន៕