កម្មវិធី Google Chrome សម្រាប់ iPhone ឥលូវនេះមានជម្រើសផ្លាស់ប្ដូរ address bar ពីខាងលើមកខាងក្រោម ងាយស្រួលឈោងដៃចុចបើអ្នកប្រើដៃមួយចំហៀង។ យ៉ាងណាមុខងារនេះ Safari ដែលជា web browser របស់ Apple មានប្រើតាំងពីឆ្នាំ២០២១ លើ iOS 15 មកម៉្លេះ។
យ៉ាងណា បើមិនទម្លាប់ប្រើនៅក្រោមបែបនេះ អ្នកប្រើអាចប្ដូរ address bar ទៅខាងលើវិញបាន ដោយគ្រាន់តែ សង្កត់លើ address bar ឱ្យជាប់ នឹងលោតជម្រើស Move Address Bar to Top ឬ Bottom ចុចយកជាការស្រេច៕