Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Electronic Arts Inc កាលពីថ្ងៃពុធបានបង្កើនការព្យាករណ៍ការលក់ប្រចាំឆ្នាំរបស់ខ្លួន ដោយសង្ឃឹមខ្លាំងលើហ្គេមបាល់ទាត់របស់ខ្លួន “FIFA” និងការបញ្ចេញហ្គេមថ្មី “Battlefield 2042” នាពេលខាងមុខ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធដែលបង់ដោយអ្នកប្រើប្រាស់ លើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត បន្ទាប់ពីការកើនឡើងនៃថ្លៃប្រេងឆៅ បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងដល់កម្រិតខ្ពស់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Netflix កំពុងចាប់ផ្តើមបើកដំណើរការហ្គេមដំបូងបង្អស់របស់ខ្លួន នៅទូទាំងពិភពលោក ខណៈដែលខ្លួនព្យាយាមបំបែកចូលទៅក្នុងទីផ្សារនៃការជាវហ្គេម (game subscription market)។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមតាលីបង់ បានហាមប្រាមការប្រើប្រាស់រូបិយប័ណ្ណបរទេស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលអាចរំខានដល់សេដ្ឋកិច្ចបន្ថែមមួយកម្រិតទៀត។

មេក្រុមហ៊ុន Tesla លោក Elon Musk និយាយថា គ្មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hertz ឡើយ បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះ បានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។

Digital Token ដែលត្រូវបានបំផុសគំនិតដោយស៊េរីរឿង Squid Game ដ៏ពេញនិយមរបស់កូរ៉េខាងត្បូង បានបាត់បង់តម្លៃរបស់វាស្ទើរតែទាំងអស់ ដូចដែលវាត្រូវបានគេបង្ហាញថា ជាក់ស្តែងជាការបោកប្រាស់។

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ប្រទេសថៃ បានចេញផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (Dara Sakor International Airport) ក្នុងខេត្តកោះកុង គ្រោងនឹងបើកការសាកល្បងហោះហើរ នៅដើមឆ្នាំក្រោយ ខណៈដែលដំណើរការសាងសង់ទាំងមូលជិតរួចរាល់ហើយ។

អ្នកដំណើររាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃ ខណៈដែលប្រទេសនេះបើកឱ្យភ្ញៀវទេសចរចូលវិញ បន្ទាប់ពីរយៈពេល ១៨ ខែ នៃការរឹតបន្តឹង ដោយសារតែជំងឺកូវីដ១៩។

ក្រុមបច្ចេកវិទ្យាអាល្លឺម៉ង់ Robert Bosch បានកំណត់ថវិកាជាង ៤០០ លានអឺរ៉ូ (៤៦៧ លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគលើការផលិតមីក្រូឈីប នៅក្នុងប្រទេសអាល្លឺម៉ង់ និងម៉ាឡេស៊ី នៅឆ្នាំក្រោយ ដើម្បីសម្រាលការខ្វះខាតជាសកល។

ក្រុមហ៊ុន Apple Inc បានបាត់បង់មកុដរបស់ខ្លួន ជាក្រុមហ៊ុនសាធារណៈមានតម្លៃបំផុតរបស់ពិភពលោក ទៅក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃសុក្រ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន iPhone នេះ បានធ្លាក់ចុះប្រហែល ២ ភាគរយ។