Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន Motorola បានបើកទំព័រថ្មីនៃសែស្រឡាយស្មាតហ្វូនរបស់ខ្លួនជាមួយស្មាតហ្វូនប្រណីតធន់កណ្ដាល Motorola Edge 50 Pro ដែលមានបំពាក់ដោយឈីប Snapdragon 7 Gen 3, ប្រើអេក្រង់ AMOLED 1220p និង Refresh Rate 144Hz រួមទាំងប្រព័ន្ធកាមេរ៉ាបីគ្រាប់ផងដែរ។ Motorola…

បើតាមតួលេខជាច្រើនបានបង្ហាញថា Samsung Galaxy S24 ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ហើយបើតាមទិន្នន័យដែលប្រមូលនៅប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី អេស្ប៉ាញ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានបង្ហាញថា AI គឺជាហេតុផលដែលអ្នកប្រើ ២៥% សម្រេចរើសយកស្មាតហ្វូននេះ។ ក្នុងចំណោមអតិថិជនទាំង ២៥% នេះ…

ក្រុមហ៊ុន Apple ទើបធ្វើការកែសម្រួលបញ្ជីផលិតផលហួសសម័យ និងបញ្ជីផលិតផលបុរាណ របស់ខ្លួន ដែលក្នុងនោះមានបន្ថែមឈ្មោះ iPhone និង iPad បន្ថែម។ ពេលនេះ Apple បានចាត់ទុក iPhone 6 Plus ថាជាផលិតផលហួសសម័យ នៅទូទាំងពិភពលោក ដែលមានន័យថាហាងលក់ Apple…

ក្រុមហ៊ុន Google បានយល់ព្រមលុបទិន្នន័យដែលខ្លួនបានប្រមូលពីអ្នកប្រើប្រាស់ដែលបានប្រើមុខងារ Incognito mode នៅលើកម្មវិធី Chrome របស់ខ្លួន ដើម្បីដោះស្រាយករណីប្ដឹងផ្ដល់ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២០។ ក្នុងពាក្យបណ្ដឹងបានអះអាងថា Google បានធ្វើឲ្យអ្នកប្រើប្រាស់ភ័ន្តច្រឡំអំពីទិន្នន័យដែលបានប្រមូលពេលអ្នកប្រើប្រាស់លេងអ៊ីនធឺណិតដោយប្រើមុខងារ Incognito ឬ private mode ដោយមិនបានឲ្យពួកគេដឹង។ Google បានរក្សាទុកទិន្នន័យដែលក្នុងនោះរួមមាន ទិន្នន័យអំពីវិបសាយដែលប្រើប្រាស់បានចូលទៅដល់។…

ត្បិតថា Apple មិនបានចេញមុខបញ្ជាក់ ប៉ុន្តែលើ iOS 17.4 ហាក់បាននាំមកនូវមុខងារមួយសម្រាប់ iPhone 12 នោះគឺសមត្ថភាពគាំទ្រការសាកថ្មដោយឥតប្រើខ្សែបានដល់កម្លាំង 15W នៅពេលប្រើជាមួយដុំសាកដែកឆក់ Qi2។ ក្រុមហ៊ុន Apple បានប្រកាសចេញដុំសាកដែកឆក់ឥតប្រើខ្សែ MagSafe ជាមួយ iPhone 12។…

Huawei បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញអំពីតួលេខដ៏ល្អប្រសើរមួយ ជាសញ្ញាងើបឡើងវិញក្រោយរងទណ្ឌកម្មពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុនរកចំណូលបានប្រមាណ ៩៧,៤ពាន់លានដុល្លារ ជាការកើនឡើង ១០% ធៀបនឹងឆ្នាំ២០២២ ខណៈប្រាក់ចំណេញកើនឡើងដល់ ១៤៤,៥% ដោយកត់ត្រាប្រាក់ចំណេញចំនួនប្រមាណ ១២ពាន់លានដុល្លារ ពេញមួយឆ្នាំ២០២២។ ក្នុងនោះ អាជីវកម្មគ្រឿងអេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃមានចំណែកធំជាងគេ ហើយអាជីវកម្មនេះក៏បានកើនឡើងប្រាក់ចំណូល ១៧,៣% ផងដែរ…

Google Pixel 8 ខ្វះខាតមុខងារពិសេសមួយចំនួនធៀបនឹង Pixel 8 Pro ហើយអ្វីដែលជាមុខងារសំខាន់នោះគឺ AI Gemini Nano ដែលវាអាចដំណើរការមុខងារ AI មួយចំនួនដូចជាមុខងារ Smart Reply ក្នុងកម្មវិធី Gboard ជាដើម។ ជាដំណឹងល្អនោះគឺថា…

ក្រុមហ៊ុនគ្រោងនឹងប្រកាសចេញ iPad Pro និង iPad Air ថ្មីនៅដើមខែឧសភា។ នេះបើតាមដំណឹងចេញផ្សាយដោយស្ថាប័ន Bloomberg។ ដំណឹងនេះមកស្របពេលដែលដៃគូផ្គត់ផ្គង់នៅក្រៅប្រទេសរបស់ Apple កំពុងបង្កើនការផលិតផលិតផលថ្មីទាំងនេះ។ ប្រភពខាងលើបានពន្យល់ថា Apple សង្ឃឹមថានឹងអាចប្រកាសចេញ iPad ថ្មីនៅត្រឹមចុងខែមីនា ឬដើមខែមេសា ប៉ុន្តែ Apple…

រយៈពេលមួយឆ្នាំបន្ទាប់ពី YouTube បើកដំណើរការមុខងាររកចំណូលពីវីដេអូទម្រង់ខ្លី YouTube Shorts អ្នករកចំណូលពីមុខងារនេះបន្តកើនឡើងជាលំដាប់។ ជាក់ស្ដែង មានម្នាក់ ក្នុងចំណោម ៤នាក់ ស្ថិតក្នុងកម្មវិធីរកចំណូល Partner Program គឺកំពុងទទួលបានចំណូលពីមុខងារ Shorts។ YouTube បានឲ្យដឹងថាបច្ចុប្បន្នមានអ្នកផលិតវីដេអូជាង ៣លាននាក់ កំពុងស្ថិតក្នុងកម្មវិធីរកប្រាក់ចំណូល Partner…

ផ្អែកតាមប្រភពពីឧស្សាហកម្មស្មាតហ្វូនបានឲ្យដឹងថាក្រុមហ៊ុនផលិតអេក្រង់ចិន BOE នឹងជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ទំហំ ៦,១អ៊ីញ សម្រាប់ iPhone SE ជំនាន់ថ្មី ដោយសារក្រុមហ៊ុន BOE ផ្ដល់តម្លៃទាបជាង Samsung។ ប្រភពអះអាងថា អេក្រង់ OLED ទំហំ ៦,១អ៊ីញ មួយផ្ទាំង…