ក្រុមហ៊ុន Studist Corp ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូបានបង្កើត Teachme AI ដើម្បីបង្កើតវីដេអូបង្រៀនភាសាសម្រាប់ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ហើយវាត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការហើយក្នុងប្រទេសជប៉ុន។
Teachme AI អាចបកប្រែអត្ថបទទៅជា ២០ ភាសាផ្សេងៗគ្នា រួមទាំងភាសាថៃ វៀតណាម ឥណ្ឌូនេស៊ី និងបង្កើតវីដេអូបានភ្លាមៗដោយបែងចែកវីដេអូទាំងនោះទៅជា steps មាន subtitles និងការពន្យល់ជាលាយលក្ខណ៍អក្សរ។
ចំពោះការបង្កើតថ្មីនេះ មានគោលបំណងដើម្បីជួយសម្រួលដល់អាជីវកររបស់ខ្លួន ក៏ដូចជាពលករបរទេសដែលធ្វើការនៅក្នុងប្រទេសខ្លួននៅពេលមានបញ្ហាកង្វះកម្លាំងពលកម្ម ។ គួរឲដឹងផងថា ចំនួនពលករបរទេសនៅក្នុងប្រទេសជប៉ុនគិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៣ បានកើនឡើងដល់ ២ លាននាក់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។