ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បញ្ចូល AI ជំនាន់ថ្មី (GenAI) ទៅក្នុងស្មាតហ្វូនជាង ២០០ លានគ្រឿងរបស់ខ្លួននៅដំណាច់ឆ្នាំនេះ ស្របពេលជាមួយនឹងការចេញលក់ទូរសព្ទ Galaxy Z Fold6/Flip6 ។
លោក Tim Roh ប្រធានអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បាននិយាយថា AI ជំនាន់ថ្មីនេះ (GenAI) នឹងផ្តល់ជូននូវផលិតភាព និងមុខងារច្នៃប្រឌិតផ្សេងៗ ដែលជួយបង្កើនបទពិសោធន៍អ្នកប្រើប្រាស់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងប្រើប្រាស់យុទ្ធសាស្ត្រកូនកាត់ដោយរួមបញ្ចូលគ្នានូវ cloud computing ជាមួយនឹងការដំណើរការនៅលើឧបករណ៍ផ្ទាល់(ទូរស័ព្ទ) ដើម្បីធ្វើឱ្យបច្ចេកវិទ្យាទំនើបមួយនេះអាចទទួលបានការប្រើប្រាស់បានកាន់តែច្រើន។ វិធីសាស្រ្តមួយនេះទាមទារឲមានបច្ចេកវិទ្យាដ៏ទំនើប និងការចំណាយប្រាក់កប់ពពកដើម្បីដោះស្រាយបញ្ហារបស់ AI ដែលជាវិស័យមួយដែលពួកគេធ្លាប់ប្រឡូកជាច្រើនដងរួចហើយ។
គួរឲដឹងផងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D របស់ Samsung នៅក្នុងប្រទេសឥណ្ឌា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ ដោយបង្ហាញពីសារៈសំខាន់របស់ពួកគេដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផ្ទាល់។