Browsing: បច្ចេកវិទ្យា

យុទ្ធសាស្ត្ររបស់ Apple ជាទូទៅគឺតែងតែបង្ហាញចេញពណ៌ថ្មីសម្រាប់ iPhone ម៉ូដែលថ្មីក្រោយចេញលក់បានច្រើនខែ ប៉ុន្តែសម្រាប់ iPhone 15 នាឆ្នាំនេះទំនងជាមិនទទួលបានពណ៌ថ្មីឡើយ។ នេះប្រសិនបើដំណឹងចចាមអារ៉ាមថ្មីចេញពីតំបន់អាស៊ី គឺជាដំណឹងពិត។ កន្លងមក Apple បានបន្ថែមពណ៌ថ្មីសម្រាប់ iPhone ម៉ូដែលថ្មី ដើម្បីបង្កើនចំនួនលក់ ហើយប៉ុន្មានឆ្នាំកន្លងមកនេះ Apple បានប្រើយុទ្ធសាស្ត្រជាញឹកញាប់។…

តួលេខដែលចេញផ្សាយនាសប្ដាហ៍នេះដោយក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា Samsung អាចលក់ស្មាតហ្វូនបាន ១៩,៦៩លានគ្រឿង កាលពីខែកុម្ភៈ ដែលស្មើនឹង ២០% នៃចំនួនលក់លើសកលលោក។ ទន្ទឹមនឹងនោះដែរ Apple អាចលក់ iPhone បាន ១៧,៤១លានគ្រឿង កាន់កាប់ចំណែក ១៨% នៃទីផ្សារ។…

Apple បានដំឡើង iPhone នៅឥណ្ឌាសរុបជាទឹកប្រាក់ស្មើនឹង ១៤ពាន់លានដុល្លារ ក្នុងអំឡុងពេលមួយឆ្នាំនៃអាជីវកម្មរបស់ Apple ដែលនេះជាការកើនឡើងគុណនឹងពីរធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងបានធ្វើឲ្យ Apple កាន់តែអាចកាត់បន្ថយការពឹងផ្អែកលើរោងចក្រនៅប្រទេសចិន។ បើតាម Bloomberg បានលើកឡើងថា មួយក្នុងចំណោម iPhone ៧គ្រឿង គឺត្រូវបានដំឡើងនៅឥណ្ឌា ដែលស្មើនឹងប្រមាណ ១៤%…

ដំណឹងចុងក្រោយចេញពីប្រភព Ice Universe បានចង្អុលបង្ហាញថា Galaxy Z Fold6 នឹងមានបំពាក់កាមេរ៉ាដូចដែលមានប្រើលើ Galaxy Z Fold5 អ៊ីចឹងដែរ។ នោះមានន័យថាជាកាមេរ៉ាគោលទំហំ 50MP 1/1.56″ ISOCELL GN3 ដែលមានអមដោយកាមេរ៉ា Ultrawide 12…

ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវបណ្ដាញស្វែងរក Find My Device សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលបានយកលំនាំតាមបច្ចេកវិទ្យា Find My របស់ Apple ដែលបង្កើតឡើងដើម្បីស្វែងរកឧបករណ៍ Apple ដែលបានបាត់។ ដូចជា Apple ‌Find My‌…

បើផ្អែកតាមអ្នកឲ្យតម្រុយឈ្មោះថា OvO Baby Sause Ovo នៅលើបណ្ដាញទំនាក់ទំនង Weibo របស់ចិន បានឲ្យដឹងអំពីទំហំថ្មដែលនឹងមានបំពាក់លើ iPhone 16 ទាំងបួនម៉ូដែល។ ចាប់ផ្ដើមពី iPhone 16 នឹងមានបំពាក់ថ្មទំហំ 3561mAh ធំជាងមុន ៥,៨% ចំណែក…

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលក់ភាគហ៊ុនក្រុមហ៊ុនចំនួន ១៩៦ ៤១០ហ៊ុន ដែលមានតម្លៃសរុបប្រមាណ ៣៣,២លានដុល្លារ។ ក្រោយកាត់ពន្ធ លោក Tim Cook ទទួលបានប្រាក់សុទ្ធជិត ១៦,៤លានដុល្លារ ពីការលក់នេះ។ ភាគហ៊ុនដែលលោក Tim Cook…

Samsung បានបង្ហាញចេញការព្យាករណ៍ពីប្រាក់ចំណូលសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ដោយចំនួនលក់រំពឹងថានឹងទទួលបានចន្លោះពី ៥១ ទៅ ៥៣ពាន់លានដុល្លារ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប្រាក់ចំណេញរំពឹងថានឹងទទួលបានប្រមាណ ៥ពាន់លានដុល្លារ ជាការកើនឡើងជិត ១០ដង បើធៀបនឹងត្រីមាសដំបូងនៃឆ្នាំ២០២៣។ សន្ទុះកើនឡើងដ៏ខ្លាំងក្លានេះអាចមកពីការកើនឡើងតម្រូវការសម្រាប់គ្រឿងបន្លាស់ HBM ដែលត្រូវការសម្រាប់ផលិតឈីប AI។ នេះបើតាមការចុះផ្សាយរបស់ Reuters។ មួយវិញទៀតគឺព័ត៌មានវិជ្ជមានអំពី Galaxy…

Samsung Galaxy Z Fold6 នឹងមានទម្ងន់ ២៣៩ក្រាម ស្រាលជាង Fold5 ដែលមានទម្ងន់ ២៥២ក្រាម។ នេះបើតាមប្រភពគួរឲ្យទុកចិត្ត Ice Universe បានបង្ហោះនៅលើបណ្ដាញសង្គម X។ ប្រភពដដែលបានអះអាងទៀតថា Fold6 នឹងមានកម្រាស់ ៥,៦ម.ម ពេលបើកលាចេញ…

ប្រភពចេញពី Sonny Dickson លើបណ្ដាញ X បានបង្ហាញអំពីរូបរាងគំរូនៃ iPhone 16 Series ដែលក្នុងនោះឃើញថា iPhone 16 ទាំងបួនប្រភេទមានទំហំខុសៗគ្នា ដោយ iPhone 16 Pro Max ធំជាងគេ។ វាហាក់ដូចជាស៊ីសង្វាក់គ្នាទៅនឹងដំណឹងលេចចេញនាពេលកន្លងមកដែលនិយាយថា…