នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនសេរ៊ីថ្មី Vivo V40 Series ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញនៅឡើយទេ។
Vivo V40 Series មាន ២ ជម្រើសរួមមាន Vivo V40 និង Vivo V40 Pro បំពាក់ដោយបន្ទះអេក្រង់ ៦,៧៨ អ៊ីញ 120Hz AMOLED ខណៈ Vivo V40 Pro ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9200 Plus Octa ចំណែក Vivo V40 វិញដំណើរការដោយបន្ទះឈីប Snapdragon 7 Gen 3 Octa និងប្រព័ន្ធ Android 14/5G/IP68 ចេញពីប្រអប់។ សម្រាប់ជម្រើសទាំង ២ នេះ នឹងទទួលបានថាមពលថ្ម 5,500 mAh គាំទ្រការសាកថ្មល្បឿនលឿន 80W ព្រមទាំងទទួលបាន RAM ចាប់ពី 8GB និង Storage ចាប់ពី 256GB ។
Vivo V40 Pro មានបំពាក់ដោយសេនស័រកាមេរ៉ាខាងមុខមានទំហំ 50MP និងកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ រួមមាន លេនគោល 50MP OIS ប្រភេទ Sony IMX921 បូករួមទាំងលេនថតមុំទូលាយ Ultra-wide ទំហំ 50MP និងកាម៉េរ៉ា Telephoto ទំហំ 50MP 2x Optical/50X ZEISS Hyper Zoom ប្រភេទ Sony IMX816 ខណៈ Vivo V40 វិញបំពាក់ដោយសេនស័រកាមេរ៉ាខាងមុខមានទំហំ 50MP និងកាមេរ៉ាខាងក្រោយចំនួន ២ គ្រាប់ រួមមាន លេនគោល 50MP OIS និងលេនថតមុំទូលាយ Ultra-wide ទំហំ 50MP ។
គួរបញ្ជាក់ថា Vivo V40 Pro ទទួលបានពណ៌តួខ្លួនគោលចំនួន ២ រួមមាន Ganges Blue និង Titanium Grey ចំណែក Vivo V40 ទទួលបានពណ៌តួខ្លួនគោលចំនួន ៣ រួមមាន Lotus Purple, Ganges Blue និង Titanium Grey ។