នាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសថាខ្លួននឹងពន្យាពេលបើកដំណើរការមុខងារ Apple Intelligence ជាផ្លូវការ ដោយសារបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។
ចំពោះការពន្យារពេលនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងខែមិថុនា ដើម្បីពន្យារពេលការចេញដំណើរការមុខងារ AI ចំនួន ៣ ដោយសារបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ នៅតែបន្តជំរុញគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍន៍ AI របស់ខ្លួន បើទោះបីជាមានបញ្ហាប្រឈមដែលបង្កឡើងដោយបទប្បញ្ញត្តិអន្តរជាតិក៏ដោយ។
មុខងារ AI របស់ Apple ដែលយើងតែងតែហៅវាថា Apple Intelligence ត្រូវបានប្រកាសថាគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅនៅក្នុងខែកញ្ញាសម្រាប់ iOS 18 និង iPadOS 18 ប៉ុន្តែការបើកឲដំណើរការផ្លូវការគឺក្នុងខែតុលាវិញដោយពន្យាពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple។
កាលពីខែមិថុនា កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការដាក់ឲប្រើប្រាស់មុខងារ AI ទាំងនោះក្នុងលក្ខខណ្ឌសាកល្បងជាមួយនឹងកំណែបែតា iOS 18.1 និង iPadOS 18.1 ជាមួយគោលបំណងជំរុញការលក់ផលិតផលរបស់ខ្លួន វាអាចប្រើបានជាមួយ iPhone 15 Pro, iPhone 15 Pro Max និងឧបករណ៍ផ្សេងទៀតដែលដំណើរការដោយបន្ទះឈីប M1 ។