Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ស្ងាត់ៗ! ក្រុមហ៊ុន Honda បង្កើតគ្រោងឆ្អឹងរថយន្តជំនាន់ថ្មីសម្រាប់ផលិតរថយន្តប្រជែងជាមួយក្រុមហ៊ុនចិន
    យានយន្ត

    ស្ងាត់ៗ! ក្រុមហ៊ុន Honda បង្កើតគ្រោងឆ្អឹងរថយន្តជំនាន់ថ្មីសម្រាប់ផលិតរថយន្តប្រជែងជាមួយក្រុមហ៊ុនចិន

    July 30, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌា បានប្រកាសដាក់បង្ហាញចេញនូវគ្រោងឆ្អឹងរថយន្តថ្មីមួយរបស់ខ្លួនមានឈ្មោះថា (PF2) ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ផលិតរថយន្តរថយន្តធុនតូច និងមធ្យមរបស់ខ្លួនផ្ទាល់ ព្រមទាំងគាំទ្រទាំងម៉ាស៊ីនចំហេះក្នុង អគ្គិសនី រួមទាំងរថយន្ត sedans រថយន្ត SUV និងរថយន្តកូនកាត់ សម្រាប់ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង​ស្រុកនិង​ក្រៅ​ប្រទេស។

    គួរបញ្ជាក់ផងថា គ្រោងឆ្អឹង PF2 នឹងត្រូវប្រើប្រាស់ដើម្បីផលិតរថយន្តប្រភេទ SUV កៅអី ៣ ជួរថ្មីដែលគ្រោងចេញលក់នៅឆ្នាំ២០២៧ ខាងមុខ។ រថយន្ត SUV នេះ​នឹង​ត្រូវ​ផលិតឡើងសម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌាផ្ទាល់ ដែលដំណើរការដោយ​ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ​ និង​ជម្រើស​ Hybrid។ បន្ទាប់ពីរថយន្ត SUV រថយន្ត Honda City ជំនាន់ថ្មីនឹងចេញលក់នៅឆ្នាំ២០២៨ ដោយផ្តល់ជូននូវជម្រើសទាំងម៉ាស៊ីនសាំង និងម៉ាស៊ីន Hybrid​ ព្រមទាំងការរចនា​ម៉ូដ​ថ្មី​។ សម្រាប់នៅឆ្នាំ២០២៩ វិញនឹងបង្ហាញវត្តមានរបស់រថយន្ត SUV ខ្នាតកណ្តាល និងរថយន្តអគ្គិសនីមួយផ្សេងទៀត។

    ពាណិជ្ជកម្ម

    លើសពីនេះទៅទៀត ក្រុមហ៊ុន Honda ផ្ទាល់គ្រោងនឹងធ្វើមូលដ្ឋានីយកម្មបច្ចេកវិទ្យាម៉ាស៊ីនកូនកាត់របស់ខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាញយកទុនបន្ថែមពីការលក់រថយន្តកូនកាត់ជំនាន់ថ្មីទាំងក្នុងស្រុក និងក្រៅស្រុក។ យុទ្ធសាស្ត្រនេះមិនត្រឹមតែបង្កើនសមត្ថភាពផលិតរបស់ប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រុមហ៊ុន Honda ជំរុញទីផ្សារក្នុងការលក់រថយន្តនៅក្នុងប្រទេសថៃ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តចិនផងដែរ។ ជាមួយនឹងការអភិវឌ្ឍន៍គ្រោងឆ្អឹងរថយន្តថ្មី PF2 និងការផ្តោតសំខាន់លើបច្ចេកវិទ្យាកូនកាត់ ក្រុមហ៊ុន Honda មានគោលបំណងធ្វើឱ្យវត្តមានរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌាមានការកើនឡើងវិញ និងពង្រឹងជំហររបស់ខ្លួនជាសកល។

    ប្រភពៈ Autocar India

    Honda
    Share. Facebook Telegram WhatsApp
    Previous ArticleVivo ចេញស្មាតហ្វូនថ្មី បំពាក់កាម៉េរ៉ា ៤ គ្រាប់ ថតម៉ាអេម
    Next Article ការលក់រថយន្តរបស់ Toyota កំពុងផ្លាស់ប្តូរ ១៨០ដឺក្រេ នៅអាស៊ី ស្របពេលក្រុមហ៊ុនផលិតរថយន្តចិនផ្លាស់ប្តូរ ៣៦០ដឺក្រេ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.