កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការដាក់បង្ហាញប្រព័ន្ធ AI ច្នៃប្រឌិតថ្មីចំនួន ២ គឺ AlphaProof និង AlphaGeometry 2 ដែលបានបង្ហាញពីបច្ចេកវិទ្យាដ៏អស្ចារ្យក្នុងការដោះស្រាយគណិតវិទ្យាដ៏ស្មុគស្មាញ។
យោងតាម DeepMind ដែលជាអង្គភាព AI របស់ Google បានរាយការណ៍ថា ប្រព័ន្ធ AI ទាំង២ នេះ បានដោះស្រាយលំហាត់បានចំនួន ៤ ក្នុងចំណោម ៦ លំហាត់ នៅក្នុងព្រឹត្តិការណ៍ International Math Olympiad ឆ្នាំ២០២៤។ គួរឲដឹងផងថា ក្នុងចំណោម ៦ លំហាត់ ប្រព័ន្ធ AI AlphaProof (Gemini AI និង AlphaZero) បានដោះស្រាយលំហាត់បានចំនួន ៣ ខណៈ AlphaGeometry 2 វិញ បានដោះស្រាយលំហាត់ចំនួន១។
សមិទ្ធិផលទាំងនេះបានបង្ហាញពីភាពជោគជ័យថ្មីមួយរបស់ក្រុមហ៊ុន Google ។ ទន្ទឹមនឹងនេះ OpenAI ក៏កំពុងនឹងបង្កើតគម្រោង AI មួយដែលស្រដៀងគ្នាជាមួយ Google ដែលត្រូវបានគេស្គាល់ថា Strawberry ដែលធ្វើឲមានការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងការស្រាវជ្រាវប្រព័ន្ធបច្ចេកវិទ្យា AI ។