ក្រុមហ៊ុន Toyota Motor Thailand រំពឹងថា “អនាគតភ្លឺស្វាង” សម្រាប់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ទោះបីជាឆ្នាំនេះ ចាប់ផ្តើមឡើងជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាកំណើន ពី ១៥ ទៅ ២៣ ភាគរយក្នុងការលក់ជាមួយយុទ្ធនាការ “environmentally-friendly” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទិញថ្មី។
Browsing: Toyota
ក្រុមហ៊ុន Subaru និង Toyota មានភាពជាដៃគូដ៏ជោគជ័យមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ គេបានចាត់ទុកថា ការផលិតរថយន្ត Toyota 86 និង Subaru BRZ ជាសមិទ្ធិផលដែលទទួលបានជោគជ័យបំផុតរបស់ពួកគេ ប៉ុន្តែស្របពេលដែលឧស្សាហកម្មនេះបានចាប់យករថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ពួកគេក៏បានផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។
ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបង្កឲ្យមានការរឹតត្បិតកាន់តែខ្លាំងនៅក្នុងចក្រភពអង់គ្លេសដោយមានប្រទេសជាច្រើនទៀតអនុវត្តការរឹតបន្តឹងការធ្វើដំណើរថ្មី និងបិទព្រំដែនផងដែរ។ សកម្មភាពទាំងនេះបានបណ្តាលឲ្យមានការពន្យាពេលនៃការដឹកជញ្ចូន ដែលជៀសមិនរួច ជាមូលហេតុធ្វើឲ្យក្រុមហ៊ុន Toyota សម្រេចចិត្តបិទផលិតកម្មរបស់ខ្លួន នៅចក្រភពអង់គ្លេស និងបារាំង ដែលចាប់ផ្តើមនៅថ្ងៃនេះតែម្តង។ អ្នកនាំពាក្យក្រុមហ៊ុន Toyota លោក Shino Yamada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា “ការបិទព្រំដែនបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់”។ បារាំងបានធ្វើការយ៉ាងរហ័សដើម្បីបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានអំពីការឆ្លងរាលដាលថ្មីនៃកូវីដ១៩។…
មេក្រុមហ៊ុនតូយ៉ូតាបាននិយាយថា៖ ការបើកអាជីវកម្មយានយន្តគឺដូចជាការបើកភោជនីយដ្ឋានចឹងឯង តូយ៉ូតាជាក្រុមហ៊ុនដែលមានគ្រប់សព្វគ្មានខ្វះអ្វី មិនដូច ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ដែលគ្រាន់តែមានចុងភៅធម្មតា និងគ្រឿងផ្សំតែប៉ុណ្ណោះ។ លោក អាគីយូ តូយ៉ូដា (Akio Toyoda) ដែលជាចៅប្រុសបង្កើតរបស់ស្ថាបនិកតូយ៉ូតា បានធ្វើការបង្ហាញពីការប្រៀបធៀបលទ្ធផលនៅពាក់កណ្តាលត្រីមាសទី២ ស្តីពីលទ្ធផលហរិញ្ញវត្ថុកាលពីសុក្រកន្លងទៅនេះ ខណះពេលដែលពិភាក្សាពីគំរោងរថយន្តអគ្គសនីរបស់ខ្លួន។ លោកបានបញ្ជាក់ជាមួយស្នាមញញឹម មុននឹងយើងបើកសេវាកម្មម្ហូបអាហារថា៖ “អ្វីដែលយើងមាន…
រថយន្ត SUV មហាកម្លាំងខាង Off-Road ម៉ូដែល Land Cruiser របស់ Toyota នឹងត្រូវបញ្ឈប់ការផលិតសម្រាប់លក់លើទីផ្សារសហរដ្ឋអាមេរិកក្រោយពីម៉ូដែលឆ្នាំ ២០២១ តទៅ។ នេះបើតាមការចុះផ្សាយរបស់ Motor Authority ដែលនិយាយថាមានប្រភពពីហាងលក់បានបញ្ជាក់ច្បាស់អំពីរឿងនេះ។ រថយន្ត Toyota Land Cruiser…