Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota នឹងកាត់បន្ថយការផលិតឡាននៅទូទាំងពិភពលោក ៤០ ភាគរយ
    ព័ត៌មានថ្មីៗ

    Toyota នឹងកាត់បន្ថយការផលិតឡាននៅទូទាំងពិភពលោក ៤០ ភាគរយ

    August 19, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ចំនួន ៤០% នៅក្នុងខែកញ្ញា ដោយសារតែកង្វះមីក្រូឈីបនៅទូទាំងពិភពលោក។

    ពាណិជ្ជកម្ម

    ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកខាងលើ បានគ្រោងផលិតរថយន្តជិត ៩០០ ០០០ គ្រឿងនៅខែក្រោយ ប៉ុន្តែឥឡូវនេះបានកាត់បន្ថយមកត្រឹម ៥៤០ ០០០ គ្រឿងវិញ។

    ដោយឡែកក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី ២ របស់ពិភពលោក បានព្រមានថា ខ្លួនក៏អាចនឹងត្រូវបង្ខំចិត្តកាត់បន្ថយការផលិតរថយន្តបន្ថែមទៀតដែរ ដោយសារតែកង្វះមីក្រូឈីបនៅទូទាំងពិភពលោក។

    គួរឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ បានបង្កើនតម្រូវការឧបករណ៍ដែលប្រើបន្ទះឈីប ដូចជា ទូរសព្ទ ទូរទស្សន៍ និងម៉ាស៊ីនហ្គេមជាដើម។

    យ៉ាងណាមិញ គូប្រជែងផ្សេងទៀតរបស់ Toyota រួមទាំងក្រុមហ៊ុន General Motors, Ford, Nissan, Daimler, BMW និង Renault បានកាត់បន្ថយការផលិតរថយន្តរបស់ពួកគេរួចទៅហើយ ដោយសារតែបញ្ហាប្រឈមមុខនឹងការខ្វះខាតបន្ទះឈីប៕

    Toyota
    Share. Facebook Telegram WhatsApp
    Previous Articleចិន ព្រមានអ្នក Live លក់អីវ៉ាន់តាមអនឡាញ ឲ្យស្លៀកពាក់ឲ្យបានសមរម្យ
    Next Article មេ Huawei ថា នឹងត្រលប់មករកបល្ល័ង្កស្មាតហ្វូនវិញ ទោះមានការដាក់ទណ្ឌកម្មពីអាមេរិក

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.