ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រញាប់ប្រញាល់ដើម្បីផលិតរថយន្តអគ្គិសនីថ្មី ក្រុមហ៊ុន Toyota កំពុងតែមានការប្រុងប្រយ័ត្នជាងមុន ដោយសារតែក្រុមហ៊ុនផលិតរថយន្តនេះរំពឹងថា នឹងលក់រថយន្តអគ្គិសនី និងប្រើអ៊ីដ្រូហ្សែន បានតែ ១៥ ភាគរយប៉ុណ្ណោះ នៃការលក់នៅក្នុងសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០៣០។
ដោយឡែក ក្រុមហ៊ុន Toyota មានការរំពឹងទុកច្រើនជាងមុនចំពោះរថយន្ត Hybrid និង Plug-in Hybrid ព្រោះពួកគេជឿជាក់ថា ការលក់នៅសហរដ្ឋអាមេរិកអាចមានចំនួន ៥៥ ភាគរយ នៅត្រឹមឆ្នាំ ២០៣០។
ប្រសិនបើការព្យាករទាំងពីរបានពិតជាដូច្នោះមែននោះ ការលក់រថយន្តរបស់ Toyota និង Lexus ចំនួន ៧០ភាគរយនឹងចេញមកពីយានយន្តដែលមានថាមពលអគ្គីសនី។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Toyota ក៏រំពឹងថានឹងលក់រថយន្តអគ្គិសនីបានប្រមាណ ៨ លានគ្រឿង នៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះ Toyota ក៏បានរំពឹងថា មានតែរថយន្តអគ្គិសនី និងអ៊ីដ្រូហ្សែន ចំនួន ២ លានគ្រឿងប៉ុណ្ណោះដែលបានលក់៕