Browsing: Tesla

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ម្ចាស់រថយន្ត Tesla អាចរកលុយបានរហូតដល់ទៅខ្ទង់ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅពេលដែលក្រុមហ៊ុនរបស់ខ្លួន ចេញមុខងារមួយហៅថា Robotaxi។

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ជាង ៥០០ ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ មុនការចុះបញ្ជីរបស់វា នៅលើសន្ទស្សន៍ទីផ្សារ S&P 500 ដោយភាគហ៊ុនរបស់វាបានកើនឡើង ៦,៤ ភាគរយ ឬជិត ៣២ ពាន់លានដុល្លារក្នុងរយៈពេលត្រឹម ២៤ ម៉ោង។

ឆ្នាំ២០២០ នេះ គឺជាឆ្នាំដ៏ពិសេសមួយសម្រាប់ CEO ក្រុមហ៊ុន Tesla និង SpaceX ដោយលោក Elon Musk បានឈានដល់ចំណុចកំពូលថ្មីមួយ កាលពីថ្ងៃច័ន្ទ ដោយទាញទម្លាក់មហាសេដ្ឋី Bill Gates ក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក។

មេក្រុមហ៊ុនតូយ៉ូតាបាននិយាយថា៖ ការបើកអាជីវកម្មយានយន្តគឺដូចជាការបើកភោជនីយដ្ឋានចឹងឯង តូយ៉ូតាជាក្រុមហ៊ុនដែលមានគ្រប់សព្វគ្មានខ្វះអ្វី មិនដូច ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ដែលគ្រាន់តែមានចុងភៅធម្មតា និងគ្រឿងផ្សំតែប៉ុណ្ណោះ។ លោក អាគីយូ តូយ៉ូដា (Akio Toyoda) ដែលជាចៅប្រុសបង្កើតរបស់ស្ថាបនិកតូយ៉ូតា បានធ្វើការបង្ហាញពីការប្រៀបធៀបលទ្ធផលនៅពាក់កណ្តាលត្រីមាសទី២ ស្តីពីលទ្ធផលហរិញ្ញវត្ថុកាលពីសុក្រកន្លងទៅនេះ ខណះពេលដែលពិភាក្សាពីគំរោងរថយន្តអគ្គសនីរបស់ខ្លួន។ លោកបានបញ្ជាក់ជាមួយស្នាមញញឹម មុននឹងយើងបើកសេវាកម្មម្ហូបអាហារថា៖ “អ្វីដែលយើងមាន…

Tesla បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន ដោយបានចេញលក់ស្រា Tequila ផ្ទាល់ខ្លួន ដោយឲ្យឈ្មោះថា “Tesla Tequila”។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាបានដាច់ស្តុកអស់បាត់ទៅហើយ។

ក្រុមហ៊ុន Tesla បានរាយការណ៍អំពីប្រាក់ចំណេញជាប់ៗគ្នា ៥ ត្រីមាស ហើយបាននិយាយថា ខ្លួននៅតែបន្តរក្សាជំហរផ្គត់ផ្គង់រថយន្តឲ្យបានចំនួន ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនរថយន្តដទៃផ្សេងទៀតនៅលើពិភពលោក មានចំនួនលក់ធ្លាក់ចុះខ្សោយក៏ដោយ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកោតសរសើរក្រុមអ្នកគ្រប់គ្រងរបស់លោកយ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ។…

CEO ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk និងយោធាអាមេរិក មានគម្រោងចង់ផលិតគ្រាប់រ៉ុក្កែតដែលមានល្បឿន…