ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ម្ចាស់រថយន្ត Tesla អាចរកលុយបានរហូតដល់ទៅខ្ទង់ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅពេលដែលក្រុមហ៊ុនរបស់ខ្លួន ចេញមុខងារមួយហៅថា Robotaxi។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវផែនការមួយ ដើម្បីយករថយន្ត Tesla ធ្វើជារថយន្តតាក់ស៊ី Robotaxi វិញ។ វានឹងអនុញ្ញាតឲ្យម្ចាស់រថយន្ត Tesla ដែលមានបំពាក់មុខងារបើកបរស្វ័យប្រវត្តិ ជួលរថយន្តរបស់ពួកគេ ខណៈពេលដែលវាមិនត្រូវម្ចាស់ប្រើតាមរយៈកម្មវិធី។
ជាមួយគ្នានេះដែរ លោក Musk ប៉ាន់ស្មានថា Robotaxi មួយគ្រឿង អាចរកចំណូលឲ្យម្ចាស់របស់វា រហូតដល់ទៅ ៣០ ០០០ ដុល្លារឯណោះក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា កម្មវិធីនេះអាចត្រូវបានអនុវត្តនៅដើមឆ្នាំក្រោយ៕