Browsing: ថៃ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International នឹងបន្តសេវាកម្មពេញលេញលើផ្លូវអាកាសបរទេស ចំនួន ៣៦ ឡើងវិញ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី ភាគច្រើននៅថ្ងៃទី ៣១ ខែតុលា។

ធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះថា ការទូទាត់តាមឌីជីថលនៅក្នុងប្រទេសថៃ បានកើនឡើងដល់ទៅ ៤ដងឯណោះ ពីកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយសារតែរលកនៃការឆ្លងមេរោគមានរយៈពេលវែង បានបង្កើនតម្រូវការសេវាកម្មតាមអ៊ីនធឺណិត។

ក្រុមហ៊ុនលក់សំលៀកបំពាក់ Uniqlo Thailand នៅក្នុងប្រទេសថៃ នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស បើទោះបីជាភាពមិនច្បាស់លាស់នៅតែបន្តកើតមាន ដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។

ក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសថៃ SCG Packaging បានប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៣៥៣ លានដុល្លារ ដើម្បីពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋានគយនៃប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងស៊ីហ្គា ៥០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ ស្របតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។

ក្រសួងកសិកម្ម និងសហប្រតិបត្តិការថៃ បាននិយាយថា ប្រទេសថៃមានគោលបំណងលើកកម្ពស់ធុរេន ជាផ្លែឈើដ៏សំខាន់សម្រាប់ការបង្កើនការច្នៃប្រឌិតបៃតងនៅក្នុងវិស័យកសិកម្ម ដើម្បីបង្កើនតម្លៃនាំចេញរបស់វា។

ចំនួននៃគណនីជួញដូររូបិយប័ណ្ណឌីជីថល (cryptocurrency) នៅក្នុងប្រទេសថៃ បានកើនឡើង ២៧,៦% ពីមួយខែទៅមួយខែ ខណៈដែលវិនិយោគិនស្វែងរកទ្រព្យសកម្មដែលមានប្រាក់ចំណេញខ្ពស់ ដើម្បីទូទាត់អត្រាការប្រាក់គណនីទាប។

គ្រោះទឹកជំនន់ដ៏ធំនៅឯតំបន់ឧស្សាហកម្ម Bangpoo Industrial Estate ក្នុងខេត្ត Samut Prakan ប្រទេសថៃ បាននាំឲ្យក្រុមហ៊ុន Delta Electronics Plc ប្រកាសបិទប្រតិបត្តិការបណ្តោះអាសន្នរបស់ខ្លួននៅទីនោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ចំនួនលក់រថយន្តនៅក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាមានការបញ្ចេញរថយន្តស៊េរីថ្មីមកជាបន្តបន្ទាប់គ្នាក៏ដោយ។

ចក្ខុវិស័យរបស់អ្នកនាំចេញរថយន្តថៃ កាន់តែមានភាពត្រចះត្រចង់ បន្ទាប់ពីប្រទេសហ្វីលីពីនបានលុបចោលផែនការដាក់ពន្ធលើរថយន្តនាំចូលពីប្រទេសថៃ ហើយបានប្រគល់មកវិញនូវកាតព្វកិច្ចការពារ ១,២ ពាន់លានបាតដល់ក្រុមហ៊ុននាំចូលទៀតផង។