ចំនួននៃគណនីជួញដូររូបិយប័ណ្ណឌីជីថល (cryptocurrency) នៅក្នុងប្រទេសថៃ បានកើនឡើង ២៧,៦% ពីមួយខែទៅមួយខែ ខណៈដែលវិនិយោគិនស្វែងរកទ្រព្យសកម្មដែលមានប្រាក់ចំណេញខ្ពស់ ដើម្បីទូទាត់អត្រាការប្រាក់គណនីទាប។
គួរឲ្យដឹងថា បច្ចុប្បន្ននេះមានគណនីជួញដូររូបិយប័ណ្ណឌីជីថល សរុបចំនួន ១ ៣៧៩ ៣៧៣ គណនី នៅក្នុងទីផ្សារថៃ ពោលគឺតិចជាងពាក់កណ្តាលនៃចំនួនគណនីទីផ្សារភាគហ៊ុនថៃ ប៉ុន្តែជាមួយនឹងអត្រាកំណើនប្រចាំខែដែលផ្ទុះឡើងខ្លាំង។
បើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Kasikorn Researchបានធ្វើការស្ទង់មតិមួយដើម្បីស្វែងយល់ពីអាកប្បកិរិយាវិនិយោគរបស់បុគ្គលិកក្រុមហ៊ុនឯកជន ដែលមានប្រាក់ចំណូលខ្ពស់ រស់នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ។
យោងតាមការស្ទង់មតិ ៦៩,៤% នៃអ្នកឆ្លើយសំណួរ បានដឹងអំពីរូបិយប័ណ្ណឌីជីថល ហើយ ៥២% នៃពួកគេចាប់អារម្មណ៍ក្នុងការវិនិយោគ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃប្រជាប្រិយភាពនៃការជួញដូរបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ ការជួញដូររូបិយប័ណ្ណឌីជីថលនៅតែអាចត្រូវបានចាត់ទុកថា “ផ្តាច់មុខ” ព្រោះភាគច្រើននៃពាណិជ្ជករសកម្ម គឺជាប្រជាជននៅតំបន់ទីក្រុងដែលមានប្រាក់ចំណូល និងសន្សំខ្ពស់៕