ក្រុមហ៊ុនលក់សំលៀកបំពាក់ Uniqlo Thailand នៅក្នុងប្រទេសថៃ នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស បើទោះបីជាភាពមិនច្បាស់លាស់នៅតែបន្តកើតមាន ដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
លោក Oguri Tomoyoshi ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនខាងលើ បាននិយាយថា Uniqlo បានបន្តទទួលបាននូវមតិស្ថាបនាវិជ្ជមានពីប្រជាជនថៃ ចាប់តាំងពីថ្ងៃដែលខ្លួនបើកហាងដំបូង នៅទីក្រុងបាងកក ក្នុងឆ្នាំ ២០១១ មកម្ល៉េស។
លោកបាននិយាយថា “ប្រទេសថៃ គឺជាទីផ្សារដ៏ខ្លាំងមួយនៅអាស៊ីអាគ្នេយ៍ ដូច្នេះក្រុមហ៊ុនជឿជាក់ថា ថាមពលចំណាយនៅតែស្ថិតក្នុងកម្រិតសក្តានុពល ដែលយើងអាចមើលឃើញឱកាសសម្រាប់ការពង្រីកហាង”។
យោងតាមលោក Tomoyoshi បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបើកហាង Uniqlo ថ្មីចំនួនពីរកន្លងទៀតនៅឆ្នាំនេះ នៅ CentralPlaza Sri Racha និង Central Ayutthaya។ មិនតែប៉ុណ្ណោះ វាក៏មានគម្រោងជួសជុលហាងដែលមានស្រាប់ នៅទីក្រុងបាងកកផងដែរ។
លោក Tomoyoshi បានប្រាប់ឲ្យដឹងថា “ជាមួយនឹងគម្រោងហាងរបស់យើង និងអ្វីដែលយើងបានសិក្សា យើងនៅតែអាចមើលឃើញពីសក្តានុពលនៃការចំណាយក្នុងចំណោមអតិថិជនថៃ ចំពោះផលិតផល Uniqlo”៕