Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍មួយរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយអតីតអនុប្រធាន នាយកដ្ឋានកងទ័ពរំដោះប្រជាជនលោក Ren Zhengfei។ មុននឹងក្លាយជា Huawei ដូចសព្វថ្ងៃ ក្រុមហ៊ុននេះធ្លាប់ជាភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ PBX របស់ហុងកុង។ បន្ទាប់មក ទើបបោះជំហានប្រឡូកចូលវិស័យបច្ចេកវិទ្យាកាន់តែជ្រៅ ទាំងដែលពេលនោះពុំទាន់មានអ្នកជំនាញបច្ចេកទេសខ្លាំងក្លានោះទេ។ ភាគច្រើនគឺផ្តោតលើការស្រាវជ្រាវ និងវិភាគដោយខ្លួនឯង។…
Browsing: China
ម៉ាកយីហោស៊ុបចិនមួយនេះ ជាប់ឈ្មោះជាហាងដែលមានសេវាកម្មល្អ និងបរិយាកាសល្អបំផុតមួយ។ Haidilao គឺជាហាងហតផតដ៏ល្បីមួយរបស់ប្រទេសចិន ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៩៤ ដោយលោក Zhang Yong។ លោកជាអតីតបុគ្គលិករោងចក្រផលិតត្រាក់ទ័រមួយកន្លែង ប៉ុន្តែមានកូនចិត្តមួយចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ក៏បានចូលហ៊ុនគ្នាជាមួយមិត្តភក្តិមកបើកហាងហតផតមួយឡើង ទាំងមិនធ្លាប់មានបទពិសោធន៍ទៅលើមុខរបរមួយនេះទាល់តែសោះ។ លោក Zhang Yong ជាចុងភៅប្រចាំហាង ដោយបានរៀនធ្វើទឹកស៊ុបពីសៀវភៅរូបមន្តដែលលោកបានទិញ។ Haidilao…
BYD ជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញ និងកំពុងតែពេញនិយមមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Wang Chuanfu។ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ខ្សែជីវិតលោកគឺមានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។ លោកកើតនៅឆ្នាំ ១៩៦៦ ជាអតីតក្មេងកំព្រា ដែលមានគ្រួសារជាកសិករ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្តអានហ៊ួយ ប្រទេសចិន។ លោក Wang បាត់បង់ឪពុកម្តាយពេលកំពុងរៀននៅមធ្យមសិក្សា និងមករស់នៅជាមួយបងប្រុស និងបងថ្លៃ…
នៅឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ The World Street Journal ម៉ាកយីហោ Mixue Bingcheng កំពុងទទួលបានចំណាត់ថ្នាក់លេខ ១ ក្លាយជា Fast Food Chain ឬហាងអាហាររហ័សដែលមានទីតាំងច្រើនជាងគេនៅលើពិភពលោក។ ជាមួយនឹងទីតាំងចំនួនជាង ៤៦០០០…
ក្នុងនោះ សម្រាប់ឆ្កែមនុស្សយន្តថ្មីរបស់ចិននេះ មិនត្រឹមតែជាឆ្កែមនុស្សយន្តធម្មតាប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាឆ្កែមនុស្សយន្តដ៏ពិសេសដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យប៉េកាំង (Peking University) ដើម្បីប្រមូលព័ត៌មាននៅលើឋានព្រះច័ន្ទផងដែរ ហើយវាគឺមានឈ្មោះ “Anteater” និង “Salamander” ។ បើនិយាយពីសមត្ថភាពរបស់ឆ្កែមនុស្សយន្តថ្មីរបស់ចិននេះវិញ គឺត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធកាមេរ៉ា AI ដ៏ទំនើបៗជាច្រើន ពោលគឺអាចថត ប្រមូលព័ត៌មាន និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិនៅលើផ្ទៃព្រះច័ន្ទ…
Luckin Coffee ជាហាងកាហ្វេពេញនិយមមួយនៅប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយ Jenny Qian និងក្រុមវិនិយោគប៉ុន្មាននាក់ទៀត។ ជាហាងដែលមានសមត្ថភាពអាចពង្រីកសាខាដល់ទៅ ៤៥០០ កន្លែងមានអតិថិជនគាំទ្រជាង ៤០ លាននាក់ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំ វ៉ាដាច់ Starbucks នៅចិនតែម្តង។ ចំណុចពិសេសខុសគេមួយពីហាងកាហ្វេនេះនៅត្រង់ថា…
ក្នុងនោះ បើនិយាយពីមនុស្សយន្ត AI, RT-G ថ្មីរបស់ចិននេះ មិនតែមានរូបរាងដូចកង់ឡានប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានបំពាក់នូវបច្ចេកវិទ្យាជាច្រើនផងដែរ ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន Logon Technology ដើម្បីកំណត់អត្តសញ្ញាណ និងដេញតាមជនសង្ស័យ នៅពេលដើរល្បាតតាមដងផ្លូវដែលមានមនុស្សច្រើន។ បើនិយាយពីសមត្ថភាពរបស់មនុស្សយន្ត AI នេះ គឺអាចដំណើរការបានទាំងលើគោក និងក្នុងទឹកតែម្តង ហើយវាក៏អាចរត់លើផ្លូវ និងដីរដុប…
បន្ទាប់ពីចំណាយពេលសាង់សង់អស់រយៈពេល ៦ឆ្នាំ ពេលនេះ ប្រទេសចិន បានប្រកាសសម្ពោធបើកឲដំណើរការនូវស្ពានខ្សែកាបវែងជាងគេលើលោករបស់ខ្លួនហើយ ដោយក្នុងនោះ ស្ពាននេះគឺមានឈ្មោះថា Changtai Yangtze River Bridge ហើយវាគឺមានទីតាំងស្ថិតនៅខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន ហើយត្រូវបានចាត់ទុកថាជាស្នាដៃធំសំខាន់មួយនៅក្នុងវិស័យសំណង់ស្ពាន។ បើនិយាយពីលក្ខណៈពិសេសរបស់ស្ពាន Changtai Yangtze នេះ…
ក្នុងនោះ សម្រាប់កាំជ្រួចប្រភេទថ្មីរបស់ប្រទេសចិននេះ គឺត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងក្បួនព្យុហយានៃព្រឹត្តិការណ៍ខួបលើកទី ៨០ឆ្នាំ នៃជ័យជម្នះរបស់ប្រទេសចិនទៅលើប្រទេសជប៉ុន ហើយវាគឺមានឈ្មោះថា DF-5C ។ បើនិយាយពីសមត្ថភាពរបស់កាំជ្រួចនេះវិញ គឺអាចបាញ់ឆ្លងទ្វីបបានចម្ងាយដល់ទៅ ២មុឺនគីឡូម៉ែត្រ ឯណ្ណោះ ហើយវាក៏អាចផ្ទុកក្បាលគ្រាប់ MIRV ដែលអាចវាយគោលដៅច្រើនក្នុងពេលតែមួយផងដែរ។ លើសពីទៅទៀត វាក៏អាចហោះក្នុងល្បឿនរាប់សិប Mach ដែលជាល្បឿនលឿនជាងខ្យល់ដែលធ្វើឲប្រព័ន្ធការពារទំនើបៗពិបាកស្ទាក់ចាប់ និងបំពាក់មកជាមួយប្រព័ន្ធផ្កាយរណយ…
បន្ទាប់ពីបានដាក់គោលដៅក្លាយជាប្រទេសឈានមុខគេនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ពេលនេះ ចិន បានសម្រេចធ្វើការអនុវត្តនូវគោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងផ្នែកទាំងអស់នៃប្រទេសតែម្តង ពោលគឺមានទាំងផ្នែកការងារ ការគ្រប់គ្រង រដ្ឋបាល និងជីវិតប្រចាំជាដើម។ ក្នុងនោះ ចំពោះការកំណត់គោលដៅថ្មីនេះ គឺដើម្បីប្រែក្លាយប្រទេសរបស់ខ្លួនទៅជាសង្គមដ៏ឆ្លាតវៃមួយនៅក្នុងឆ្នាំ 2035 នេះបើយោងតាមក្រុមប្រឹក្សារដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់។ សម្រាប់ផែនការនេះ ចិនបានកំណត់ថា…
